វ៉ាស៊ីនតោន៖ កាលពីសប្តាហ៍មុន ការបាញ់ប្រហារជាច្រើនលើកនៅក្នុងKentucky រដ្ឋផ្លរីដា របស់អាមេរិក និងរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់មនុស្ស ៨នាក់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារនោះទេ ជំរុញឲ្យមានការព្រួយបារម្ភ ពីអំពើហិង្សាដោយកាំភ្លើងជាថ្មី។ ថ្មីៗនេះនៅព្រឹកថ្ងៃអាទិត្យនេះ ការបាញ់ប្រហារមួយបានកើតឡើង នៅភោជនីយដ្ឋានមួយក្នុងទីក្រុង Louisville រដ្ឋ Kentucky របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ៦នាក់ ។...
បរទេស ៖ ជប៉ុនត្រូវតែអភិវឌ្ឍ វិស័យសព្វាវុធក្នុងស្រុក ប្រសិនបើខ្លួនត្រូវផ្តល់សន្តិសុខផ្ទាល់ខ្លួន ។ ឧត្តមសេនីយកំពូលជប៉ុនម្នាក់ បាននិយាយ ដោយលើកហេតុផលថា ទីក្រុងតូក្យូបច្ចុប្បន្នពឹងផ្អែកលើអាវុធ នុយក្លេអ៊ែររបស់អាមេរិកសម្រាប់ “ការរារាំង” ប្រឆាំងនឹងគូប្រជែងក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Nikkei Asia...
ស្វាយរៀង ៖ ដោយសារតែខឹងប្រពន្ធផឹកស៊ី រាល់ថ្ងៃមិនគិតកូនចៅ បុរសជនសង្ស័យជាប្ដី បានទាញដំបងឬស្សី វាយប្រពន្ធបណ្ដាលឱ្យស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំមុខរបរកសិករ ត្រូវជាប្ដីរស់នៅភូមិគោកកណ្ដោល...
ភ្នំពេញ ៖ កម្ពុជា-ចិន បានរួមគ្នា រៀបចំកម្មវិធីសម្តែងសិល្បៈ វប្បធម៌ អបអរសាទរខួប៦៥ឆ្នាំ នៃចំណងការទូត រវាងប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។ ការសម្តែងសិល្បៈនេះ បានធ្វើឡើងកាលពីយប់ថ្ងៃ២៨ សីហា នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងស្របពេលទំនាក់ទំនង ការទូតរវាងចិន-កម្ពុជាកាន់តែមានភាព ស្អិតរមួតដូចដែកថែប។ ក្នុងឱកាសនោះ លោក វង្សី...
ហាណូយ៖ វៀតណាម បានទាក់ទាញការវិនិយោគបរទេស ដែលប៉ាន់ស្មានជិត ១៨,១៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ កើនឡើង ៨,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេសនៅថ្ងៃអង្គារនេះ។ ក្នុងអំឡុងពេលនោះ វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ១,៩២៤ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨,៨៧ ពាន់លានដុល្លារ កើនឡើង...
តូក្យូ ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការ នៅក្នុងរោងចក្រដំឡើង រថយន្តចំនួន១២ ក្នុងចំណោមរោងចក្រចំនួន១៤ របស់ក្រុមរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រ ។ យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ារីយា ដែលខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា មានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ។ នេះបើតាមការចេញផ្សាយក្នុងតេឡេក្រាមសម្ដេច ។ ការលើកឡើង របស់លោកស្រីទូតអឺរ៉ុបទាញភ្ជាប់កម្ពុជាជាមួយស្រីលង្កាបែបនេះ...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាជាថ្មី លើបញ្ហាពាណិជ្ជកម្ម ដ៏ចម្រូងចម្រាស ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង របស់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។ នៅក្នុងដំណើរទស្សនកិច្ច...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញ «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០CC» ឡើងទៅកាលពីថ្ងៃ២៨ សីហានោះ គ្រាន់តែជាការសិក្សាសម្រាប់អាចអនុវត្ត នាពេលអនាគតប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ សីហា...
ហ្សាការតា ៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ ហៅកាត់ថា (EMSC) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅ នៅក្នុងសមុទ្រស្ថិត នៅភាគខាងជើងនៃកោះ Bali និងកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានជម្លៀស អ្នកស្រុកឲ្យចេញពីអគារ ។ មជ្ឈមណ្ឌល EMSC បានឲ្យដឹងថា...