កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២៣ នេះ បានអញ្ជើញដឹក នាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នៅមន្ទីរផែនការខេត្តកំពង់ចាម ។ លោក...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់សមុទ្រជប៉ុន។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលនេះហាក់ដូច ជាបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ប្រហែលជានៅខាងក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅភាគខាងជើងនៃកោះហុកកៃដូ ដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា មិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍នោះទេ។ យោងតាមរដ្ឋាភិបាល បានឱ្យដឹងថា មីស៊ីលផ្លោងដែលបាញ់ ដោយកូរ៉េខាងជើង...
តូក្យូ៖ អ្នកស្រាវជ្រាវបានឲ្យដឹងថា ការបាត់បង់ការគាំទ្រពីសាធារណៈជន របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ជុំវិញរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងសមាជិក គណៈរដ្ឋមន្ត្រី ទំនងជាធ្វើឱ្យខូចឥទ្ធិពល ការទូតរបស់លោក នៅលើឆាកពិភពលោក ។ លោក គីស៊ីដា ដែលបានតាំងខ្លួននៅក្នុងផ្ទះ ថាជាដៃសំខាន់ ក្នុងកិច្ចការពិភពលោក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ការទូតរបស់លោកនៅឆ្នាំ២០២៣ រួមទាំងការរៀបចំកិច្ចប្រជុំកំពូលមួយ...
តូក្យូ៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ ក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ជាមួយនឹងបរិយាកាស ភូមិសាស្ត្រ នយោបាយ ដែលផ្លាស់ប្តូរចំពេល មានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម...
តូក្យូ៖ ការស្ទង់មតិ របស់កាសែតក្យូដូ បានបង្ហាញថា អត្រានៃការគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ២២,៣ភាគរយ ហើយថាសម្រាប់គណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច បានធ្លាក់ចុះក្រោម ៣០ ភាគរយ ជាលើកដំបូង ចាប់តាំងពីវាបានវិល ត្រឡប់មកកាន់អំណាច ជាងមួយទសវត្សរ៍កន្លងទៅ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្តេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។ ក្នុងជំនួបទ្វេភាគី នាឱកាស នៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំនៃមិត្តភាព និង កិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៤៧ ករណី ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ធ្នូ នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែន ជាមួយព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តសាកល្បង ការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ សម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៤។...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ រៀបចំការប្រឡង បានថ្លែងថា ការប្រឡងជ្រើសរើស មន្ដ្រីកសិកម្មឃុំ នាពេលនេះ ប្រធានវិញ្ញាសាធានាបានទាំងស្រុងមិន ឱ្យបែកធ្លាយវិញ្ញាសា ព្រោះវិញ្ញាសាប្រឡង ត្រូវជ្រើសរើសភ្លាមៗ នៅថ្ងៃប្រឡងតែម្ដង ។ ក្រោយអញ្ជើញកាត់សន្លឹកវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី...
ពេលថ្មីៗនេះ មហាសន្និបាតភាគីហត្ថលេខីនៃ 《អនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ》 លើកទី២៨(COP28) បានបិទបញ្ចប់នៅទីក្រុងឌូបៃ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សកលបានវាយតម្លៃជាទូទៅ ចំពោះសមិទ្ធផលនៃមហាសន្និបាតCOP28 ថា នេះគឺជា”កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រ”និង” បានមកដោយមិនងាយទេ” ។“មតិឯកភាព អេមីរ៉ាតអារ៉ាប់រួម” ដែលបានឈានដល់ក្នុងមហាសន្និបាតលើកនេះ បានឈានដល់កិច្ចព្រមព្រៀង ជាលើកដំបូងស្តីពី” ការធ្វើបរិវត្តកម្ម រើបម្រះចេញពីឥន្ធនៈហ្វូស៊ីល”...