តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដី កម្រិតបឋមកម្រិត 6៦,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Kushiro នៃកោះហុកកៃដូ ភាគខាងជើង នៃកោះសំខាន់ នៃប្រទេសជប៉ុន ។ យោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុន ហៅកាត់ (JMA) នៅវេលាម៉ោង១០ និង ២៧នាទីយប់...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជន និងជនរួមជាតិទាំងអស់ សូមចូលរួមបរិច្ចាគជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ។ ការអំពាវនាវរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈលោកនិងលោកស្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់...
កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជាសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានថ្លែងថា បន្ទាប់ពីសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ចុះ MoU ជាមួយនឹងក្រុមហ៊ុន ៣ ទៀត និស្សិត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹង ជួបសមភាគីចិន គឺលោក ហ្ស៊ី ជិនពីង បន្ទាប់ពីក្រុងប៉េកាំងបានអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងលោក ស៊ន ដារ៉ា វិញថា កុំថា ឡើយចង់ក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្ស ក៏មិនបានផង ព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។...
ប៉េកាំង៖ បេសកជនចិនបានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តដើរតួនាទីប្រកបដោយការទទួលខុសត្រូវ និងស្ថាបនាក្នុងការដោះស្រាយ វិបត្តិអ៊ុយក្រែន នេះបើតាមការបញ្ជាក់ របស់បេសកជនចិនកាលពីថ្ងៃសុក្រ ខណៈដែលការពន្យល់ពីជំហររបស់ប្រទេសចិន លើដំណោះស្រាយនយោបាយ នៃជម្លោះនៅអ៊ុយក្រែន ។ ថ្លែងសុន្ទរកថាក្នុងសន្និសីទ ជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន លោក Dai Bing ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា...
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឧ្យដឹងនៅលើបណ្ដាញ Twitter កាលពីយប់ថ្ងៃសុក្រថា សហភាពអឺរ៉ុប បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីស៊ុយអែតបានឧ្យដឹងថា “កញ្ចប់នេះរួមមានដូចជា ការរឹតបន្តឹងការនាំចេញ ទាក់ទងនឹងទំនិញ និងបច្ចេកវិទ្យាដែលប្រើពីរដង”។ប្រភពបានឧ្យដឹងថា កញ្ចប់កញ្ចប់ទណ្ឌកម្មនេះ ក៏រួមបញ្ចូលផងដែរនូវ “វិធានការរឹតបន្តឹង គោលដៅប្រឆាំងនឹងបុគ្គល និងអង្គភាព” ដែលបានគាំទ្រដល់ប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណ:ស៊ុយអែតក៏ប្រកាសដូចគ្នាដែរ។ លោក Trudeau បានឧ្យដឹងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគរថពាសដែកមួយ និងគ្រាប់រំសេវជាង ៥០០០ជុំផងដែរ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជិត ២០០...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា ពិភពលោកនឹងបន្តស្ថិត នៅក្នុងសង្គ្រាមនិងជម្លោះភូមិសាស្ត្រ នយោបាយដរាប ណាអង្គការណាតូ នៅតែបន្តអាកប្បកិរិយា ដូចជាការធ្វើសង្គ្រាម ត្រជាក់បែបនេះ។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងបែបនេះថា ៖ ការប្រកាន់យកចិត្តគំនិត សង្គ្រាមត្រជាក់នាំឱ្យមានការប្រឆាំងនិងការប្រឈមមុខដាក់គ្នា ។...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការបន្តការចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិនកាលពីថ្ងៃសុក្របានចេញផ្សាយ ដែលបញ្ជាក់ពីជំហររបស់ខ្លួនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនដោយថា ការសន្ទនា និងការចរចាគឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់ ចំពោះវិបត្តិអ៊ុយក្រែន។ ការអំពាវនាវរបស់ចិនបានធ្វើឡើងក្នុងខួបលើកដំបូងនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ វិបត្តិនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ជម្លៀសប្រជាជនជាច្រើននាក់ ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរនៅអឺរ៉ុប ថាមពលសកល និងកង្វះស្បៀងអាហារកាន់តែខ្លាំងក្លា និងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់...