ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៥ មីនានេះ បានអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងសហភាពអឺរ៉ុប ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេស...
វីយែន ៖ បេសកជនចិនមួយរូប បានអះអាងជាថ្មីពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ ដោយអំពាវនាវឱ្យមាន ការពង្រឹងការត្រួតពិនិត្យ ជាអន្តរជាតិ ជុំវិញការបញ្ចេញទឹក។ ដោយមិនយកចិត្តទុកដាក់ ចំពោះការប្រឆាំងពីប្រទេសជិតខាង និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ មកទល់ពេលនេះ ប្រទេសជប៉ុនបានបញ្ចេញទឹកសំណល់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ៤ មីនា បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យពិនិត្យមើលបានច្បាស់លាស់ក្នុងការងារចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវឈរលើគោលការណ៍ ពិនិត្យលើឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្របានសមស្រប ព្រមទាំងណែនាំជូនដំណឹងដល់រាជធានី-ខេត្តពាក់ព័ន្ធតម្រូវឲ្យមានគោលការណ៍រួមតែមួយ និងត្រូវអនុវត្តបានដូចៗគ្នា...
បរទេស ៖ របាយការណ៍បាននិយាយថា បុរសជនជាតិឥណ្ឌាបីនាក់ បានបង្ហាញខ្លួន នៅក្នុងតុលាការ បន្ទាប់ពីការចាប់រំលោភបូក លើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដែលជិះម៉ូតូជាមួយប្តីរបស់នាង ដោយប៉ូលីស កំពុងតាមប្រមាញ់ ជនសង្ស័យបួននាក់ផ្សេងទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីចាប់រំលោភបូកនេះ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន ។ ការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី៥ មីនាដែលមានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មាន ផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់ គណនីធនាគារ ការស្នើសុំលេខ អត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មាន គណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់លោកគ្រូ អ្នកគ្រូ ជួយធ្វើយ៉ាងណាទប់ស្កាត់ និងលុបបំបាត់ឲ្យបាន នូវបញ្ហាគ្រឿងញៀនក្នុងសាលារៀន ខណៈនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀននោះទេ ។ ការជំរុញរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាទបូក សរុបវាយតម្លៃ លទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣...
ភ្នំពេញ៖ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមម្លប់សុខសន្តិភាព ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តារសេដ្ឋកិច្ច-សង្គម ពីវិបត្តិកូវីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ ។ ការលើកឡើង របស់លោកអភិបាលរង រាជធានីភ្នំពេញ...
វ៉ាស៊ីនតោន ៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក បានសម្រេចថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចរក្សាការបោះឆ្នោត បឋមរបស់ប្រធានាធិបតី ឆ្នាំ២០២៤ ដោយបានច្រានចោលការសម្រេចចិត្ត របស់តុលាការកំពូល របស់រដ្ឋ Colorado ក្នុងការដកសិទ្ធិលោក ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅវិមានកាពីតូល ។...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឯកភាព រៀបចំគណៈកម្មការតម្រង់ទិស ក្នុងវិស័យកសិកម្ម សំដៅបម្រើផលប្រយោជន៍ ប្រជាជន និងប្រជាកសិករកម្ពុជា ដើម្បីឲ្យត្រូវគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។ ក្នុងជំនួបពិភាក្សាការងាររវាង...