បរទេស៖ សមាគមប្រព័ន្ធផ្សព្វផ្សាយ ចំនួនពីរនឹងស្វែង រកការស៊ើបអង្កេត លើការប្រព្រឹត្ត របស់មេដឹកនាំគណបក្ស Palang Pracharath (PPRP) ឧត្តមសេនីយ៍ Prawit Wongsuwon បន្ទាប់ពីគាត់បានធ្វើបាប វាយប្រហារលើអ្នកកាសែត ជាស្រ្តីម្នាក់កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤...
គែរ៖ ប្រភពអេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua កាលពីថ្ងៃសៅរ៍ថា ការចរចាគ្នាស្តីពីបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា នឹងបន្តចាប់ផ្តើមឡើង នៅថ្ងៃពុធ នៅក្នុងទីក្រុងគែរ ។ យោងតាមប្រភពដែលទាមទារ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា គណៈប្រតិភូនៃអ្នកសម្រុះសម្រួលទាំង៣ រួមមាន អេហ្ស៊ីប ប្រទេសកាតា និងសហរដ្ឋអាមេរិក និង គណៈប្រតិភូរបស់អ៊ីស្រាអ៊ែល នឹងចូលរួមកិច្ចពិភាក្សាដែលគ្រោងធ្វើនៅថ្ងៃពុធ...
ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវតី រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ ការចេញមកអំពាវនាវនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានបុគ្គលម្នាក់បានក្លែងឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយអះអាងថាខ្លួនជា «វរៈសេនីយ៍ទោ មី ដារ៉ា អតីតនាយរងការិយាល័យយោធភូមិភាគទី៥» បានអំពាវនាវឱ្យយុវជន ចូលរួមធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៧សីហាបានចាត់ចែងកម្លាំងមានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ អាជីវករលក់ដូរ នៅផ្សារអូឬស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល នឹងធ្វើឱ្យតំបន់ព្រំដែនប្រសើរឡើង ហើយបានបដិសេធមិនគាំទ្រ ចំពោះចលនារបស់ជនអគតិជ្រុលនិយម នៅក្រៅប្រទេស ដែលញុះញង់ឱ្យខ្មែរឈ្លោះបែកបាក់គ្នា ។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសៅរ៌ទី១៧ សីហាលោកផង់ កុសល់ អាជីវករលក់សម្ភារៈសែនព្រេង...
ពោធិ៍សាត់ ៖ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា ។ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហៅផ្លូវនេះថា ជាផ្លូវអន្ទង់អាំង អមទៅដោយសម្រស់ខៀវខ្ចី នៃព្រៃព្រឹក្សាធម្មជាតិ នារដូវវស្សា ។ នៅក្នុងឱកាសជួបសំណេះណាលជាមួយអ្នកសារព័ត៍មាន ដឹកនំាដោយក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក)នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២៤...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងមកពី កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីបាញ់ថ្នាំសម្លាប់មូស ត្រូវបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរាជធានីភ្នំពេញ។ ការណែនាំរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៧សីហានេះ ក្នុងពិធីបេីក យុទ្ធនាការបាញ់ថ្នាំ សម្លាប់មូស...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនគ្រោងនឹងស្នើសុំថវិកា កំណត់ត្រាចំនួនជាង ៨ពាន់ពាន់លានយ៉េន (៥៤ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយបង្ហាញពីការដាក់ ពង្រាយយន្តហោះដ្រូន ដើម្បីការពារកោះដាច់ស្រយាល ឱ្យកាន់តែប្រសើរឡើង ចំពេលមានការអះអាង ផ្នែកយោធាដែលកំពុងកើន ឡើងរបស់ប្រទេសចិន ។ វានឹងជាលើកទីមួយហើយដែលក្រសួងបានស្វែងរកប្រាក់ជាង ៨ពាន់ពាន់លានយ៉េន លើសកំណត់ត្រាថវិកាដំបូងចំនួន ៧,៩ពាន់ពាន់លានយ៉េនសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលដំណើរការរហូតដល់ខែមីនាខាងមុខ។ ប្រភពបានឲ្យដឹងថា សំណើសម្រាប់ ឆ្នាំសារពើពន្ធ...
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា អង្គភាពមួយមានទាហាន ២៤នាក់ មកពីកងពលតូចមេកានិចទី២២ ដាច់ដោយឡែករបស់អ៊ុយក្រែន បានដាក់អាវុធសុំចុះចាញ់កងកម្លាំង ប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Kursk ។ ទាហានអ៊ុយក្រែនទាំងនេះបានចុះចាញ់ជាក្រុម នៅជិតភូមិ Komarovka ក្នុងតំបន់ Kursk នេះបើតាមអ្នកតំណាង នៃកងកម្លាំងសន្តិសុខ...