ឡូសអេនជឺឡេស ៖ យោងតាមសេចក្តីប្រកាស ព័ត៌មានពីក្រុមហ៊ុន Berkshire Hathaway បានឱ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិកលោក Charlie Munger បានទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ ។ លោកMunger ជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway បានទទួលមរណភាព នៅព្រឹកថ្ងៃអង្គារនៅមន្ទីរពេទ្យ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានអះអាងថា សហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុក ដាក់កាន់តែខ្លាំងឡើងលើការបង្កភាព ចលាចលនៅក្នុង ប្រទេសរុស្ស៊ី និងមានបំណងដកតំណែង មេដឹកនាំរបស់ប្រទេសនេះ។ ទីភ្នាក់ងារព័ត៌មាន TASS ក៏បានដកស្រង់សម្តីលោក Ryabkov បាននិយាយកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mehdi Farahi បានឲ្យដឹងថា ការរៀបចំត្រូវបានបញ្ចប់ សម្រាប់ការបញ្ជូនយន្តហោះយោធារុស្ស៊ីមួយចំនួន ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការលោក Farahi បានបញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ីនាពេលខាងមុខ ឧទ្ធម្ភាគចក្រវាយប្រហារ...
ភ្នំពេញ ៖ យុវជន ម៉ៅ វ៉ាន់ថេន ជានិស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាញមេកានិកទូទៅ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) លើកទឹកចិត្តដល់យុវជន ដែលប្រឡងបាក់ឌុបមិនជាប់ កុំមានការអស់សង្ឃឹម ហើយសូមងាកមកសិក្សា ចាប់យកជំនាញ បច្ចេកទេសវិញ ព្រោះប្រទេសកម្ពុជា កំពុងត្រូវការអ្នកបច្ចេកទេសជាច្រើន ដូចជាផ្នែកគ្រឿងបន្លាស់ នៅតាមរោងចក្រសហគ្រាស ជំនាញជួសជុលគ្រឿងយន្ត ជំនាញមេកានិកទូទៅ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតី ទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមក្នុងការរៀបចំដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ភាគីជប៉ុន ត្រូវតែចូលរួមនៅក្នុងការពិគ្រោះយោបល់ ដោយស្មោះអស់ពីចិត្ត ជាមួយភាគីពាក់ព័ន្ធ ហើយរៀបចំឱ្យមានការត្រួតពិនិត្យរយៈពេលវែងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងផលវិបាក ដែលមិនអាចថយក្រោយបាន ដែលកើតចេញពីការបង្ហូរទឹក កខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅក្នុងមហាសមុទ្រ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ...
ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី២៩...
គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងអ៊ីតាលី បានចាប់ផ្តើមការពិគ្រោះយោបល់ ស្តីពីការផ្តល់ការធានាសន្តិសុខ សម្រាប់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ ចំពោះអ៊ុយក្រែនដោយប្រទេសអ៊ីតាលី នឹងផ្អែកលើសេចក្តីប្រកាសរួមនៃការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយក្រុម៧ (G7) នៅក្នុងខែកក្កដា។ លោក Ihor Zhovkva...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ថា កងទ័ពអ៊ីរ៉ង់ បានតាមដាន និងកំណត់អត្តសញ្ញាណនាវា ផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ Aden និងសមុទ្រអូម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធស៊ើបការណ៍សម្ងាត់ នៃកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានតាមដាន និងកំណត់អត្តសញ្ញាណនាវាផ្ទុកយន្តហោះ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ជាមួយកងកម្លាំងទ័ពជើងទឹករបស់កងទ័ព ហើយអរគុណ ចំពោះការគ្រប់គ្រងពេញលេញរបស់ពួកគេ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បាននិឲ្យដឹងថា ខ្លួននឹងដកខ្លួនចេញពីពិព័រណ៍ ពិភពលោកនៅទីក្រុងអូសាកា របស់ប្រទេសជប៉ុន ដែលគ្រោងសម្រាប់ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកតំណាងរុស្ស៊ីបានប្រាប់សម័យប្រជុំពេញអង្គ នៃការិយាល័យពិព័រណ៍អន្តរជាតិ នៅទីក្រុងប៉ារីសថា ទីក្រុងម៉ូស្គូ បានសម្រេចចិត្តបដិសេធ ចូលរួមក្នុងពិព័រណ៍ពិភពលោក នៅទីក្រុងអូសាកា “ចំពេលខ្វះការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយម្ចាស់ផ្ទះ” ។ មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ពាក់ព័ន្ធនឹងការសម្រេចចិត្ដនេះ...