ភ្នំពែញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ បើតាមសេចក្ដីណែនាំខាងលើ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើង ដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន...
ភ្នំពេញ ៖ កម្ពុជាបានរៀបចំគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលកម្រិតទាប និងមធ្យម ។ ការកំណត់គោលនយោបាយថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ក្រោមការដឹកនាំរបស់លោក អូន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បានចេញមកធ្វើការព្រមានខ្លាំងៗ ទៅដល់ប្រទេសជប៉ុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យប្រទេសនេះ គួរតែទទួលបានអាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ថា ទង្វើបែបនេះនឹង នាំមកនូវគ្រោះមហន្តរាយ ដល់ពិភពលោកម្តងទៀត ។ ទីប្រឹក្សាជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះ របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi តាមសេចក្តីរាយការណ៍ បានធ្វើការលើកឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ការឯកភាពរវាង កម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ១០:៣៩នាទី យោធាថៃ បានបាញ់ផ្លោងចំនួន ២គ្រាប់ចូលភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត...
ភ្នំពេញ៖ សហជីព និងអ្នកវិភាគ បានជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស គួរតែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានភៀសសឹក។ ការជំរុញនេះ ដោយសារតែសហជីព និងអ្នកវិភាគទាំងនោះ កត់សម្គាល់ឃើញថា ក្រុមអង្គការសង្គមស៊ីវិលភាគច្រើន មិនទាន់ឃើញចេញមកថ្កោលទោសទង្វើដ៏ឃោរឃៅរបស់យោធាថៃ នៅឡើយទេ។ លោក សំ សឿន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ជាក់ស្តែងដូចជាខេត្តសៀមរាប និងបណ្តាលខេត្តផ្សេងៗទៀត ដែលមិនជាប់ព្រំដែន ជាមួយប្រទេសថៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតែអាចធ្វើដំណើរកម្សាន្តបានជាប្រក្រតី ។ ការលើកឡើងរបស់របស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា...
ភ្នំពេញ ៖ ជប៉ុន បានមានបំណង បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់ បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយសហការជាមួយប្រទេស ពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ានផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសជប៉ុន ពាក់ព័ន្ធនឹង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែន រវាងប្រទេសកម្ពុជា-ថៃ នាថ្ងៃទី២២ ធ្នូ ថា...
កណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ តាមសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២២ ធ្នូ បានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ក្នុងកាលៈទេសៈ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន...