ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះលោកស្រី លាង ហៃ និងក្រុមគ្រួសារ ចំពោះមរណភាព លោក ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយរោគគាពាធ ។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ...
ភ្នំពេញ ៖ យុទ្ធនាការសំអាតកម្ពុជា បានជំរុញឱ្យអ្នកចូលរួម បានចេញមកប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅតាមមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀនទាំង ៨ ព្រះសង្ឃ រួមជាមួយចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ អាចារ្យ តាជី យាយជី នៅតាមវត្តអារាមចំនួន ៤...
គែរ៖ ប្រភពពីររបស់អេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua នៅថ្ងៃសៅរ៍នេះ ក្នុងលក្ខខណ្ឌអនាមិកថា ក្រុមហាម៉ាស់បានបញ្ជូន គណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយអេហ្ស៊ីប សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធនោះ ។ ពួកគេបានឲ្យដឹងថា “អេហ្ស៊ីបត្រូវបាន ជូនដំណឹងដោយក្រុមហាម៉ាស់ថា គណៈប្រតិភូ មកពីចលនា កំពុងធ្វើដំណើរ ទៅកាន់ទីក្រុងគែរនៅថ្ងៃសៅរ៍នេះ ជាមួយនឹងចេតនានៃការបញ្ចប់...
ចិន៖ កាលពីថ្ងៃសុក្រ ប្រទេសចិន បានបាញ់បង្ហោះយានអវកាស គ្មានមនុស្សបើកក្នុងបេសកកម្ម រយៈពេលជិត២ខែ ដើម្បីទាញយកថ្ម និងដីពីផ្នែកឆ្ងាយ នៃព្រះចន្ទ្រ ដែលជាប្រទេសដំបូងគេ ដែលធ្វើការប៉ុនប៉ងប្រកប ដោយមហិច្ឆតាបែបនេះ ។ គ្រាប់រ៉ុក្កែតប្រភេទ Long March-5 ដែលជាគ្រាប់រ៉ុក្កែតដ៏ធំបំផុតរបស់ប្រទេសចិន បានបាញ់បង្ហោះនៅម៉ោង៥និង២៧នាទី ល្ងាចម៉ោងក្នុងស្រុក ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang លើកោះហៃណាន...
យេរ៉ូសាឡឹម៖ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ របស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត រដ្ឋាភិបាល និងនៅតំបន់ជាកន្លែង ដែលគាត់ធ្លាប់រស់នៅ បានបញ្ជាក់ឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃសុក្រ ។ បុរសឈ្មោះ Dror Or អាយុ៤៩ឆ្នាំគឺជាចំណាប់ខ្មាំង ចុងក្រោយបង្អស់ ដែលត្រូវបានបញ្ជាក់ ដោយអ៊ីស្រាអ៊ែលថា បានស្លាប់បន្ទាប់ពីត្រូវ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រទេស BRICS អាចផ្តល់រូបិយប័ណ្ណជំនួស ក្នុងករណីមានការដួលរលំ នៃប្រាក់ដុល្លារ និងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ នេះបើយោងតាម នាយកប្រតិបត្តិរបស់រុស្ស៊ី នៅមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Alexey Mozhin បានអះអាងកាលពីថ្ងៃម្សិលមិញ ។ នៅក្នុងបទសម្ភាសន៍ ជាមួយ RIA...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះ បានឆ្លងទន្លេ ដោយសុវត្ថិភាព...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញខ្លួនក្នុងបញ្ជី ដែលក្រសួងមហាផ្ទៃរុស្ស៊ី ចង់បានកាលពីថ្ងៃសៅរ៍ ដោយក្នុងនោះបទល្មើសពិតប្រាកដ ដែលគាត់ត្រូវបានចោទប្រកាន់ នៅមិនទាន់ច្បាស់នៅឡើយ ។ គេហទំព័ររបស់ក្រសួងនិយាយថា ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេចង់បាននៅក្រោមអត្ថបទ នៃក្រមព្រហ្មទណ្ឌរបស់រុស្ស៊ី និងមានឈ្មោះពេញ និងរូបថតរបស់គាត់ ព្រមទាំងថ្ងៃខែ...
បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សី បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិត ដោយសហរដ្ឋអាមេរិក ចំនួន៤គ្រាប់ ដែលប៉ុនប៉ង វាយប្រហារសំដៅ លើតំបន់គ្រីមៀ។ ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram កាលពីយប់ថ្ងៃសៅរ៍ថា កងកម្លាំងរបស់ទីក្រុងគៀវបានប៉ុនប៉ង...