បរទេស ៖ មេបញ្ជាការកំពូលរបស់ប្រទេស អ៊ុយក្រែន លោក Valery Zaluzhy ត្រូវបានគេដឹងថា បានសម្រេចចិត្តមិន ធ្វើការចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ដែលធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ូសែលឡើយ។ ប្រធានគណកម្មការប្រចាំតំបន់លោក Rob Bauer នៃអង្គការណាតូបានលើកឡើងថា អវត្តមានរបស់លោក Zaluzhy នៅក្នុងពិធីបើក នៃកិច្ចប្រជុំនិងតាមរយៈលិខិត ដែលលោកបានទទួល ដោយមានការពន្យល់...
បរទេស ៖ ប្រទេសរុស្សី បានធ្វើការបង្ហាញ នូវបំណងក្នុងការដកខ្លួន ជាផ្លូវការចេញពីសន្ធិសញ្ញា គ្រប់គ្រងអាវុធ របស់អឺរ៉ុប ដែលហៅកាត់ថា CFE ដែលបច្ចុប្បន្នកំពុង ត្រូវបានព្យូរទុក នៅឡើយនោះ ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Ryabkov ត្រូវបានតែងតាំងដោយ...
ភ្នំពេញ ៖ ជនជាតិហ្វីលីពីនមួយក្រុមដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន កាលពីរសៀលថ្ងៃ១០ ខែឧសភា ស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួលស្វែងរកម្ចាស់កង់បី ដើម្បីអាចយកកាមេរ៉ាមកវិញ ។ តាមរយៈសាររបស់ជនជាតិហ្វីលីពីន ផ្ញើជូនលោក ខៀវ កាញារីទ្ធ ហើយត្រូវបានលោករដ្ឋមន្ត្រី បង្ហោះលើហ្វេសប៊ុក នាថ្ងៃទី១១...
ភ្នំពេញ ៖ “បេសកកម្មរបស់ខ្ញុំបញ្ចប់” នេះគឺជាការបញ្ចេញពាក្យពេជន៍ លោក Keisuke Honda (ហុងដា) ក្នុងការបញ្ចប់បេសកកម្មជា គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា កាលពីរាត្រីថ្ងៃ១០ ឧសភា ក្រោយកីឡាបាល់ទាត់ កម្ពុជា បាន១ពិន្ទុ មិនអាចយកឈ្នះ លើកីឡាករឥណ្ឌូនេស៊ីដែលទទួលជ័យជំនះ២គ្រាប់ ។ លោកបានរីករាយ ចំពោះលទ្ធផលនេះ ទោះបីកម្ពុជា...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១០និង០០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា បានបន្តឈរក្នុងលំដាប់លេខរៀងទី២ ដែលដណ្ដើមបានមេដាយមាស សរុប១៣៧ បន្ទាប់ពីវៀតណាម មានមេដាយសរុប១៦២ និងថៃ១៣៥ ។ បច្ចុប្បន្នភាព ចំនួនមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ គិតត្រឹមម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣៖ ១/...
ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក (ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូណេស៊ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ កីឡាការិនីស្រួង សុភារី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១១ ឧសភានេះ បានឲ្យដឹងថា នៅថ្ងៃទី១២ ឧសភា ស្អែកវេលាម៉ោង២រសៀល អ្នកនាងនឹងមានការប្រកួតម្តងទៀត លើផ្នែកប៊ីយ៉ាការ៉ុមវិញ្ញាសា១បាំង នៅផ្សារទំនើបអ៊ីនអន២ ជាន់ទី៣ ។ ដូច្នេះ កុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើន ព្រោះអ្នកនាងលើកឡើងថា “កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលើកទឹកចិត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១០-១១ ឧសភានេះ ។ ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាននេះ បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្រ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
អង់ការ៉ា៖ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី (MIT) បានសម្លាប់សមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចោទប្រកាន់ថាជាអ្នករចនា និងផលិតយន្តហោះដ្រូន សម្រាប់ក្រុមនេះ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ដោយដកស្រង់ប្រភពសន្តិសុខអនាមិកដែលឲ្យដឹងថា ចារកម្មតួកគីលោក Tekin Okan ដែលត្រូវបានគេស្គាល់ដោយឈ្មោះកូដ “Deniz Bahri” នៅក្នុងតំបន់ហ្គារ៉ា ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជារឿយៗអាជ្ញាធរតួកគីប្រើពាក្យ “អព្យាក្រឹត” ដើម្បីបញ្ជាក់ថា...