បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹងប្រើប្រាស់មេរៀន ដែលទទួលបានពីការផ្គត់ផ្គង់ជំនួយយោធា ដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hicks...
ហេលហ្សេនគី ៖ កងទ័ពបេឡារុស្ស បាននិងកំពុងហ្វឹកហ្វឺន ដើម្បីប្រើប្រាស់កាំជ្រួច មីស៊ីលផ្លោង Iskander ដែលមានសមត្ថភាពនុយក្លេអ៊ែរ ខណៈដែលទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ កំពុងស្វែងរកការរំខានដល់កងទ័ពអ៊ុយក្រែន នៅព្រំដែនភាគខាងជើង របស់ប្រទេស។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា នាវិកបេឡារុស្ស បានហ្វឹកហាត់ជាមួយ ស្រុកយោធាភាគខាងត្បូង របស់រុស្ស៊ីតាំងពីដើមខែមេសា ដោយត្រូវបានណែនាំក្នុងការប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី...
គៀវ ៖ យោងតាមទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបន្តគោលនយោបាយនុយក្លេអ៊ែរ “ខុស” ដែលនាំឱ្យមានសង្គ្រាមនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ដោយសរសេរនៅលើ Twitter លោក Mykhailo Podolyak បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្សេងទៀតបានលើកទឹកចិត្ត...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា បច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួន ក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk Yeol លើផែនការ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកាន់សម្ព័ន្ធមិត្ត ដ៏សំខាន់របស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវិធានការ ទប់ស្កាត់បន្ថែមទៀត...
ប៉េកាំង ៖ របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានបង្ហាញថា ការចំណាយយោធានៅអឺរ៉ុប បានកើនឡើង ១៣ ភាគរយក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង យ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ឆ្នាំ។ សេដ្ឋវិទូលោក Pierre de Gaulle ចៅប្រុសរបស់អតីតប្រធានាធិបតីបារាំងលោក Charles...
ភ្នំពេញ ៖ ដោយទទួលបានចំណាត់តាំង ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹក ក្នុងការត្រៀម លក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះ នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២។ តាមរយៈលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី...
តេអេរ៉ង់៖ តុលាការស៊ីវិលអ៊ីរ៉ង់ ក្នុងទីក្រុងតេអេរ៉ង់ បានសម្រេចថា សហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣១២,៩៥ លានដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្មពីរលើក ដែលបានកើតឡើងនៅក្នុងសភារបស់ប្រទេសអ៊ីរ៉ង់ និងទីសក្ការបូជា Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់កាលពីខែមិថុនា ឆ្នាំ២០១៧ ។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Mizan នៃតុលាការរបស់ប្រទេសអ៊ីរ៉ង់ សេចក្តីសម្រេចនេះត្រូវបានចេញកាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន ៖ សភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ដែលនឹងជំរុញកម្រិតបំណុលសហព័ន្ធចំនួន ៣១,៤ ពាន់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយ ការចំណាយ របស់រដ្ឋាភិបាល រួមទាំងកម្មវិធីដែលគាំទ្រ ដោយប្រធានាធិបតី ប្រជាធិបតេយ្យលោក ចូ បៃដិន ។ ឆ្លងកាត់ដោយការបោះឆ្នោតតាមជួរគណបក្សពី ២១៧ ដល់ ២១៥...