កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៥៧គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា សេតវិមានបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងស្វែងរកអាវុធ បន្ថែមពីកូរ៉េខាងជើង សម្រាប់សង្គ្រាម អ៊ុយក្រែន ដោយបង្ហាញពីអត្តសញ្ញាណ របស់បុរសជនជាតិស្លូវ៉ាគី ដែលត្រូវបានចោទ ប្រកាន់ថា ជាឈ្មួញកណ្តាលចុះកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង ។ អ្នកនាំពាក្យសន្តិសុខជាតិ...
បរទេស ៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។ យោងតាមការចេញ ផ្សាយរបស់RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ផ្តោត ទៅល់ការធ្វើប្រតិបត្តិការ ទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានរំឭកអំពីតួនាទីដ៏ មានសារៈសំខាន់របស់អូស្ត្រាលី នៅក្នុងការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព, ការស្តារកសាង និងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ។ ការរំឭក របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក...
ភ្នំពេញៈ បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អញ្ជើញសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ លោក សូមចូលរួមអបអរសាទរ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប...
ញូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ ត្រូវបានចៅក្រម Manhattan ចោទប្រកាន់ បន្ទាប់ពីការស៊ើបអង្កេតលើការបង់ប្រាក់យឺតយ៉ាវ ដែលបានបង់ទៅឱ្យតារាសិច នាង Stormy Daniels ដែលបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ទោះបីជាគាត់បានចូលប្រឡូកនៅក្នុងសេតវិមានក៏ដោយ...
ភ្នំពេញៈ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នារសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស)...
បរទេស ៖ ភ្នាក់ងារស៊ើបការណ៍សំងាត់របស់ចក្រ ភពអង់គ្លេសកំពុងរៀបចំព័ត៌មាន ពិសេស តាមរយៈបច្ចេកវិទ្យាឆ្លាតវ៉ៃឬ AI ដើម្បីយកទៅប្រើប្រាស់ ក្នុងការកិច្ចការងារការពារ ការគម្រាមកំហែងពីសំណាក់បរទេសប៉ុន្តែនឹង ស្ថិតនៅក្រោមការគ្រប់គ្រង ដោយមនុស្សប៉ុណ្ណោះ។ Telegraph ដែលបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះបានសរសេរថា នាយកដ្ឋានថ្មីរបស់អង់គ្លេស ដែលមានឈ្មោះថា the Open Source Intelligence Hub...
បរទេស៖ នៅក្នុងកិច្ចប្រជុំ ស្តីអំពីបញ្ហាប្រទេសចិន សហភាពអឺរ៉ុបគ្រោង នឹងវាយតម្លៃឡើងវិញ តាមរយៈការកាត់ បន្ថយហានិភ័យនិង ទំនាក់ទំនងរបស់ពួកគេ ក្នុងខណៈដែលពួកគេក៏កំពុងពិចារណា ទៅលើជំហររបស់ទីក្រុងប៉េកាំង ស្តីពីជម្លោះដែល កំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។ យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយឲ្យដឹងទៀតដែរថា ជម្លោះនៅអ៊ុយក្រែននិងរុស្សីគឺជា ផ្នែកដ៏សំខាន់ នៃទំនាក់ទំនងនាពេលអនាគត របស់ប្លុកអឺរ៉ុប។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប...
ភ្នំពេញ ៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានប្រកាសប្ដូរឈ្មោះជា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាវិញ ។ ជាមួយនឹងការដូរឈ្មោះនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាវិញ ក៏បានប្តូរទីតាំងទៅ នៅលើមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារដែរ ៕