គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៣ភាគរយនៅឆ្នាំនេះពី ៥,៣ភាគរយនៅឆ្នាំ២០២៣។ ការខូចខាតយ៉ាងសំខាន់ ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល និងការខ្វះខាតអគ្គិសនីដែលរំពឹងទុកនឹងស្ថិតក្នុងចំណោមកត្តាសំខាន់ៗ ដែលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍ដោយធនាគារជាតិអ៊ុយក្រែន។ ការព្យាករណ៍បានឲ្យដឹងថា ទោះបីជាជម្លោះនឹងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនក៏ដោយ ការស្ទុះងើបឡើងវិញរបស់ប្រទេសនឹងបន្តដោយសារតែការសម្របខ្លួនខ្ពស់នៃអាជីវកម្ម និងគ្រួសាររបស់អ៊ុយក្រែន។ ប្រភពបានឲ្យដឹងថានៅឆ្នាំ២០២៥ និង២០២៦ ផលិតផលក្នុងស្រុកសរុប...
ហ្សាការតា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់បានស្លាប់ ក្រោយពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានវាយប្រហារមកលើខេត្ត Sulawesi ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។ លោក Abdul Muhari អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ ដែលត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងចាប់តាំងពីថ្ងៃសុក្រ នៅក្នុងខេត្ត Luwu...
ហាណូយ៖ កំណត់ត្រាសីតុណ្ហភាព ជាង១០០កន្លែង បានធ្លាក់ចុះនៅទូទាំងប្រទេសវៀតណាមក្នុងខែមេសា ។ បើយោងតាមទិន្នន័យផ្លូវការ ខណៈដែលរលកកម្តៅដ៏សាហាវបានបោកបក់ នៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។ កម្តៅខ្លាំងបានបំផ្លិចបំផ្លាញតំបន់អាស៊ី ដោយរាប់ពីប្រទេសឥណ្ឌា ដល់ហ្វីលីពីននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កឱ្យមានការស្លាប់ដោយសារជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ការបិទសាលារៀន និងការអធិស្ឋានដោយអស់សង្ឃឹម សម្រាប់សុំទឹកភ្លៀងឲ្យមានភាពត្រជាក់ ។ អ្នកវិទ្យាសាស្ត្រ បានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើង...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាស ដោយបានឱ្យដឹងថា តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥-២៥% ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ឧសភា។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤លោក ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅសាលបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង លោក...
កំពង់ស្ពឺ ៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន១០ខ្នង នៅភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា នឹងភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥-៣០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ។ លោក ហន ពិសិទ្ធ អភិបាលស្រុកគងពិសី បានឲ្យដឹងថា មានភ្លៀង...
ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនកំពត ចាប់ផ្តើមបញ្ជូនយុវជន សិក្សាជំនាញ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១,៥ លាននាក់ របស់ខ្លួនចុះហាត់ការ នៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំ យកចិត្តទុកដាក់ហាត់ការ និងរំពឹងថាក្រុមហ៊ុន នឹងទទួលយកជាបុគ្គលិកពេញសិទ្ធិ បន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់ នៅ៣សប្តាហ៍ខាងមុខទៀត ។ ការលើកឡើងបែបនេះ របស់សិក្ខាកាម បន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មី រួមទាំងប្រព័ន្ធស្វយ័ត ខណៈដែលពួកគេបង្កើនទំនាក់ទំនងសន្តិសុខចំ ពេលមានការពង្រឹងយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ របស់ពួកគេនៅរដ្ឋហាវ៉ៃ អ្នកទាំងបីក៏បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេមានគោលបំណង ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលការពារដែន អាកាសក្នុងតំបន់នៅឆ្នាំ២០២៧ នៅឯសមយុទ្ធយោធាពហុជាតិជាទៀងទាត់ ។ កិច្ចចរចាបីផ្លូវរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការពង្រឹងការការពារព្រៃ អាម៉ាហ្សូនផងដែរ។ ក្នុងអំឡុងពេលកិច្ចពិភាក្សា របស់ពួកគេនៅប្រទេសប្រេស៊ីលលោក គីស៊ីដា និងលោក...
ហ្សឺណែវ៖ ការិយាល័យមនុស្សធម៌ និងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការលុកលុយរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងក្នុងតំបន់ហ្គាហ្សា អាចនាំឱ្យមានការសម្លាប់ និងធ្វើឱ្យមហន្តរាយមនុស្សធម៌នៅក្នុងតំបន់កាន់តែអាក្រក់ទៅៗ។ បច្ចុប្បន្ន ទីក្រុងនេះបម្រើជាមូលដ្ឋាន សម្រាប់ប្រតិបត្តិការ មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាជាច្រើនខែ របស់អ៊ីស្រាអែល និងការស្លាប់ជនស៊ីវិល។ កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ...