ប៉េកាំង៖ អ្នកវិភាគនយោបាយ ជនជាតិក្រូអាតព្រមានថា អត្រាពន្ធខ្ពស់ របស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន (EVs) អាចជះឥទ្ធិពលអវិជ្ជមាន ដល់ការអភិវឌ្ឍន៍រយៈពេលវែង នៃឧស្សាហកម្មរថយន្តអឺរ៉ុប ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួ លោក Kresimir Macan បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើពន្ធគយរបស់សហភាពអឺរ៉ុប សម្រាប់រថយន្ត EV របស់ចិននឹងមិនផ្តល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចអឺរ៉ុបនោះទេ។...
ហ្សឺណែវ៖ ក្រុមហ៊ុនចិនជាច្រើន ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅកន្លែងនៃកម្មវិធី AI ឆ្នាំ២០២៤ សម្រាប់កិច្ចប្រជុំកំពូលសកលល្អមួយ ដែលនឹងចាប់ផ្តើមនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំកំពូលនេះត្រូវបានកោះប្រជុំរួមគ្នាជាមួយរដ្ឋាភិបាលស្វីស និងរៀបចំដោយសហភាព ទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាទីភ្នាក់ងារឯកទេស របស់អង្គការសហប្រជាជាតិ ក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារចំនួន ៤០ផ្សេងទៀត របស់អង្គការសហប្រជាជាតិ។ គោលបំណងដើម្បីប្រើប្រាស់ AI...
គៀវ៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Facebook ថា យោធាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារលើសាឡាងឆ្លងកាត់ច្រកសមុទ្រ Kerch ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សាឡាងពីរគ្រឿង ត្រូវបាន “ខូចខាតយ៉ាងសំខាន់” នៅក្នុងការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សាឡាងមួយក្នុងចំណោមសាឡាងមួយ...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រទេសរបស់លោក និងប្រទេសស៊ីរី គួរតែពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត ដើម្បីយកឈ្នះលើសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងគណៈប្រតិភូ ដែលអមដំណើររបស់លោកនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំ។ លោកបានឲ្យដឹងថា ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ីរ៉ង់...
បរទេស ៖ ទីក្រុងប៉េកាំងនឹងមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដោយប្រទេសស្វីស នៅពាក់កណ្តាលខែមិថុនានោះទេ , នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិក ដែលជិតស្និទ្ធនឹងបញ្ហានេះ ។ តាមសេចក្តីរាយការណ៍ ប្រទេសចិន បានបដិសេធការអញ្ជើញនេះ ដោយសារតែលក្ខខណ្ឌសម្រាប់ខ្លួន ដើម្បីចូលរួម រួមទាំងការចូលរួមរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនត្រូវបានបំពេញ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយនៅថ្ងៃសុក្រថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣៥.០០០ នាក់ និងសព្វាវុធអាវុធ រាប់ពាន់ក្នុងខែនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាព នៃការជួយពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូប ហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែលពលរដ្ឋមួយចំនួនទៀត នឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ ។ ក្រសួងបញ្ជាក់ថា៖ “ក្រសួងបានសហការយ៉ាងសកម្ម ជាមួយក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ...
ភ្នំពេញ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក កត្តា អ៊ន...
បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព និងឯកសារអនាមិកពីក្រសួង សន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកថា ជនចំណាកស្រុកមួយចំនួន ដែលដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅទីស្នាក់ការអាមេរិកនៅអាមេរិកឡាទីន អាចត្រូវបានបញ្ជូនទៅប្រទេសអ៊ីតាលី ឬក្រិកជំនួសវិញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា អង្គភាពរ៉ុក្កែតធំៗជាច្រើន របស់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) ឲ្យធ្វើការ វាយប្រហារ និងបាញ់អាវុធថាមពល ដែលស្ថិតក្រោមការបញ្ជា របស់មេដឹកនាំកំពូលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅ នឹងចំណាត់ការរបស់កូរ៉េខាងត្បូង ដែលបានរំលោភបំពានមកលើប្រទេសខ្លួន ។ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ KCNA...