ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ថា ការិយាល័យការពារអគ្គីភ័យ នៃរដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា មនុស្សចំនួន១៥នាក់បានបាត់បង់ជីវិតនៅក្នុងពេលមានអគ្គិភ័យកើតឡើង ដែលបានឆាបឆេះផ្ទះ១ខ្នង នៅក្នុងតំបន់រដ្ឋធានី នៃប្រទេសហ្វីលីពីន ដែលហេតុការណ៍នេះ បានកើតឡើងនៅមុនព្រះអាទិត្យរះ ។ការិយាល័យបានខាងលើបានឲ្យដឹងថា មនុស្ស៣នាក់ផ្សេងទៀត បានរួចផុតពីភ្លើង ដែលបានឆាបឆេះនៅម៉ោងប្រហែល និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសន្យា នៅថ្ងៃព្រហស្បតិ៍នេះថា នឹងចងក្រងកញ្ចប់សង្គ្រោះ សម្រាប់ឧស្សាហកម្មនេសាទ ដែលអាចរងផលប៉ះពាល់ ដោយការហាមឃាត់ របស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ។ លោក គីស៊ីដា បានទៅទស្សនកិច្ចផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយអ្នកលក់ដុំគ្រឿងសមុទ្រ...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការតែងតាំងទីប្រឹក្សា និងជំនួយការតាមក្រសួងស្ថាប័នរដ្ឋជាច្រើននោះ គឺជាគុណធម៌ របស់គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះ ត្រូវបាននាយករដ្ឋមន្រ្តី អះអាងថា ដោយសារតែប៉ុន្មាន ថ្ងៃមកនេះ មានបណ្តាញសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយក្រុមកម្មករ ជាលើកទី២ នៅព្រឹកថ្ងៃ១ កញ្ញា នេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការត្រៀមរថយន្តក្រុង ដើម្បីដឹកក្រុមកម្មករ និយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ កិត្តិទេសាភិបាលបញ្ជាក់ថា “ឯកឧត្តមសូមត្រៀមរថយន្តទៀត...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្ដដល់ គ្រឹះស្ថានសិក្សានានា នៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឲ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាព សិក្សាកុមារកម្ពុជា។ បច្ចុប្បន្នឃើញថា ចលនាលក់នំខ្មែរនៅ តាមបណ្តាសាលារៀននៅទូទាំងប្រទេស មានសកម្មភាពផុសផុលជាខ្លាំង ក្រោយនាយកសាលា បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ ៕
កាលពីថ្ងៃទី៣០ ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក បានបញ្ចប់ ដំណើរទស្សនកិច្ចអស់ រយៈពេល៤ ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់ របស់អាមេរិក រូបទី៤ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។ពេលវាយតម្លៃអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី Gina Raimondo...
ថ្ងៃទី ២៩ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិន បានតបសំបុត្រ របស់លោក John Easterbrook ជាចៅប្រុសឧត្តមសេនីយឯក អាមេរិកលោក Joseph Warren Stilwel ។ លោក Xi Jinping បានលើកឡើង ក្នុងសំបុត្រថា...
ចាប់តាំងអំពីមនុស្ស យើងចេះដឹង និងចេះគិតមក ក៏បានបង្កើតជាក្រុមគ្រួសារ និងកុលសម្ព័ន្ធ លុះចំណេរតមក ក៏បង្កើតជាទំនៀមទម្លាប់ និងរបៀបរបបរស់នៅ តាមបែបខុសៗគ្នា ហើយពិសេសគឺបង្កើតបាននូវអរិយធម៌ វប្បធម៌ និងភាសា តាមប្លុករស់នៅរៀងៗខ្លួន ។ ក្នុងន័យនេះ មិនថាប្រទេស ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ឬរាប់រយឆ្នាំនោះទេ គឺសុទ្ធតែមានអរិយធម៌ ដែលបង្ហាញពីអត្តសញ្ញាណជាតិរៀងៗខ្លួន បើទោះបីជាប្រទេស ដែលបានបំបែកខ្លួនពីគ្នាក្តី...
បរទេស ៖ គណៈកម្មាធិការ គោលនយោបាយការបរទេស របស់សភាអង់គ្លេស បានពណ៌នាកោះតៃវ៉ាន់ថាជា “ប្រទេសឯករាជ្យរួចហើយ ក្រោមឈ្មោះ សាធារណរដ្ឋចិន (ROC)” ។ ការមើលងាយទៅលើក្រុងប៉េកាំង ដែលទាមទារអធិបតេយ្យភាពលើកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានកើតឡើង ខណៈរដ្ឋមន្ត្រីការបរទេស អង់គ្លេសលោក James Cleverly បានមកដល់ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ច ដែលមានបំណងកែប្រែទំនាក់ទំនង ។...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានបញ្ជាឱ្យជំរុញកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការដោះស្រាយអតិផរណា អត្រាប្តូរប្រាក់ ការកើនឡើងនៃតម្លៃទំនិញ និងបំណុលបរទេស ។ ការបញ្ជាដែលបានចេញកាលពីថ្ងៃអង្គារ បានណែនាំដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ឱ្យគ្រប់គ្រងតម្លៃទំនិញ ដែលនាំឱ្យអតិផរណាកើនឡើង និងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃរស់នៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងក៏ត្រូវបានណែនាំផងដែរ ឱ្យដាក់ចេញនូវវិធានការគ្រប់គ្រង...