ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាននិងកំពុងស្រាវជ្រាវស្វែង រកជនមិនស្គាល់អត្តសញ្ញាណម្នាក់ លួចបើកក្បាលទុយោបង្ហៀរទឹកឱ្យជោរជន់ នៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ព្រមទាំងស្វែងរកបុគ្គលទម្លាយវិដេអូបង្ហៀរទឹកចេញទៅក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខន្ដិកៈ មន្ដ្រីនគរបាលជាតិ ។ តាមរយៈសេចក្ដីជូនព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ...
ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានគំរាមដាក់ទណ្ឌកម្មលើរោងចក្រ ដែលមិនព្រមដំឡើងប្រព័ន្ធ គ្រប់គ្រងការបំពុល ដើម្បីឆ្លើយតបទៅនឹង គុណភាពខ្យល់មិនល្អ របស់រដ្ឋធានី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក វីដូដូ បានឲ្យដឹងថា “ការដាក់ទណ្ឌកម្ម គឺជាក់លាក់ហើយ ឧស្សាហកម្ម អាចត្រូវបានបិទ ប្រសិនបើពួកគេបដិសេធ...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានសហជីពមួយរូប ដែលការពារផលប្រយោជន៍កម្មករ លោក ប៉ាវ ស៊ីណា បានបង្ហាញការដឹងគុណ និងសប្បាយចិត្តជាពន់ពេក ចំពោះការប្រកាស របស់កិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ របស់លោក ហេង សួរ ត្រូវរូតរះចរចាប្រាក់ឈ្នួល អប្បបរមាកម្មករក្នុង វិស័យកាត់ដេរ និងវាយនភណ្ឌឲ្យបានមុនបុណ្យភ្ជុំ ជាពិសេសធ្វើយ៉ាងណាត្រូវតែដំឡើងប្រាក់ខែឲ្យពួកគាត់...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចប្រកាសសុពលភាព អាណត្តិតំណាងរាស្រ្តថ្មីចំនួន២៩រូប ជំនួសតំ ណាងរាស្រ្តដែលបានលាលែង និងបោះឆ្នោតជ្រើសតំាង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មួយរូបជាស្ថាពរ។ ការសម្រេចប្រកាសសុពលភាព និងជ្រើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញាមួយរូប ធ្វើឡើងក្នុងសម័យសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ៣១ សីហា ។ សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបើកសម័យប្រជុំ ពេញអង្គរ ដើម្បីប្រកាសសុពលភាព តំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រីឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប កោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហើយ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួម ជាគណៈធិបតីក្នុងពិធីប្រារព្ធ ភ្ជាប់ស្ពានបេតុងខ្សែកាប។ នេះបើយោងតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ តាមផែនការ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ សមយុទ្ធសុខាភិបាលយោធា រួមគ្នា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ នេះបើយោងតាមក្រសួង ការពារជាតិកម្ពុជា។
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប្រជាធិបតេយ្យ...
បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ផ្នែកយោធាមួយផ្សេងទៀត សម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ២៥០លានដុល្លារ រួមទាំងកាំភ្លើងធំ គ្រាប់ការពារអាកាស និងឧបករណ៍បោសសម្អាតមីន ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត ។ ការផ្ទេរសព្វាវុធចុងក្រោយនេះ កើតឡើងនៅពេលដែលទីក្រុងគៀវ ព្យាយាមវាយប្រហារលើទីក្រុងនានា របស់រុស្ស៊ី ដែលជាផ្នែកមួយ នៃការវាយលុករដូវក្តៅដ៏លំបាករបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...