ភ្នំពេញ ៖ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតី...
ទីក្រុងហ្សឺណែវ ៖ បន្ទាប់ពីកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣» នៅឯទីស្នាក់ការកណ្តាល របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ដែលចំណាយរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា មក កម្ពុជាទទួលបានការសាទរ កោតសរសើរ និងការលើកទឹកចិត្ត ចំពោះគោលនយោបាយ ពាណិជ្ជកម្មលើកទី៣របស់ខ្លួន។ កិច្ចប្រជុំដែលមានការចូលដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានអំពាវនាវ ឱ្យមានការស្ងប់ស្ងាត់ពីសាធារណជន ខណៈដែលមន្ត្រីព្រមាន ពីការរញ្ជួយដីដែលអាចកើតមានបន្ទាប់ ពីការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនផ្នែកជាច្រើន នៃប្រទេសរួមទាំងទីក្រុងបាងកក នៅថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៅភូកេត ជាកន្លែងដែលលោកស្រីបានចូលរួមសន្និសីទ...
បរទេស៖ បើតាមសារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា មនុស្សមិនស្គាល់ចំនួនត្រូវបានជាប់ ហើយមនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារកម្ពស់ច្រើន ជាន់មួយបានដួលរលំនៅក្នុងរដ្ឋធានីបាងកក របស់ប្រទេសថៃ ក្រោយពីការរញ្ជួយដី នេះបើយោងតាមអាជ្ញាធរថៃ។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានខូចខាត៕ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវ ឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុ បានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។ លោកបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥...
បរទេស ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ក្រោយការបាក់រលំមួយ ផ្នែកនៃវិហារឥស្លាមនៅមីយ៉ាន់ម៉ា ។ យោងតាមសារព័ត៌មាន VN Express បានចេញផ្សាយថា សាក្សីពីរនាក់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ បន្ទាប់ពីវិហារអ៊ីស្លាមមួយ ក្នុងប្រទេសមីយ៉ាន់ម៉ាបានរលំមួយផ្នែក នៅពេលដែលការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារប្រទេស អាស៊ីអាគ្នេយ៍នៅថ្ងៃសុក្រនេះ។ អ្នកនិយាយម្នាក់ មកពីទីប្រជុំជនតាងនូ...
បរទេស៖ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា របបយោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ សម្រាប់ជំនួយមនុស្សធម៌អន្តរជាតិ ហើយបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួនប្រាំមួយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេស នៅថ្ងៃសុក្រ ។ អ្នកយកព័ត៌មាន AFP បានឃើញប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing មកដល់មន្ទីរពេទ្យ...
ភ្នំពេញ៖លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាល ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា គ្មានការរញ្ជួយដីទេ នៅក្នុងខេត្តបាត់ដំបង ទោះបីប្រទេសថៃ ជាប់នឹងខេត្តបាត់ដំបង មានការរញ្ជួយដីខ្លាំង ។ ការលេីកឡេីងរបស់លោក សឿម ប៊ុនរិទ្ធិ ធ្វេីឡេីងបន្ទាប់ពី នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីថ្ងៃទី២៨ខែមីនា នេះមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យគ្រប់អភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអាគារចាស់ៗ និងខ្ពស់ៗ ក្រោយមាន គ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ដោយមិនដឹងជាមុន ។ នេះបើតាមលោកស្រី ដោ សម្ផស្ស...