កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ច ប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការ អាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤...
ភ្នំពេញ ៖ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លី នាព្រឹកថ្ងៃ២២ មករាថា ករណីកងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀន ដោយចៃដន្យ មានទម្ងន់ប្រមាណជា១០២០គីឡូក្រាម ដែលជនមិនស្គាល់មុខ យកមកប្លុងចោល នៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃ២១ មករា កំពុងត្រូវបានអយ្យការ នៃសាលាដំបូងខេត្តនេះ ស៊ើបអង្កេតរកជនល្មើសហើយ...
ថ្ងៃទី១៥ខែមករា រដ្ឋាភិបាលNauru បានសម្រេចចិត្តផ្តាច់” ទំនាក់ទំនងការទូត ” ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយរីករាយរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ នៅពេលឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានអំពីបញ្ហានេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានលើកឡើងថា ភាគីចិនបានសម្តែង ការកោតសរសើរ និងស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល Nauru ហើយរីករាយបើកទំព័រថ្មី...
ស្វាយរៀង៖ លោកបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សា ឃុំស្វាយតាយាន ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ពិធីនេះមានការចូលរួមពីលោកប៑ុន សាវ៉ាន់សមាជិកគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោកសុខ រស់ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត...
ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញអមដំណើរ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណះកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចុះពិនិត្យការស្ថាបនា ការដ្ឋានសាងសង់ទំនប់ច្រាំងស្ទឹង...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការទៅបំពេញ ទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានផ្សាយថា លោក...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត ត្រូវលក់តម្លៃ ៤ ១៥០រៀលក្នុង១លីត្រ ៕
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកស្រី Marjorie Taylor Greene តំណាងគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកបាននិយាយថា វាជាក្រុងវ៉ាស៊ីនតោន មិនមែនក្រុងគៀវទេ ដែលគួរតែត្រូវខ្វាយខ្វល់ និងចាប់អារម្មណ៍លើការបន្តជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោកស្រីGreene បានបង្ហោះបែបនេះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រដើម្បីអត្ថាធិប្បាយ...
ភ្នំពេញ ៖ គរបាលចរាចរណ៍ ចំនួន ៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណីឃាត់រថយន្ត ធ្វើឱ្យឆ្កូតថ្នាំរថយន្ត ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤បានឱ្យដឹងថា ក្រុមការងារព័ត៌មាន...
បរទេស ៖ ប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចសន្យាជាមួយ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញមីស៊ីលឆ្លងទ្វីប Tomahawk សម្រាប់ជាផែនការ ដោយជប៉ុនស្វែងរកការទទួល បានសមត្ថភាពក្នុងការវាយប្រហារទឹកដី របស់សត្រូវជាមួយប្រទេសចិន និងកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង...