ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា ការដាក់ស្លាកអង្គការឧក្រិដ្ឋកម្មរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាក្រុមភេរវករ “មិនបានជួយអ្វីទាំងអស់” ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ។ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា សារៈសំខាន់នៃការប្រយុទ្ធប្រឆាំង នឹងអង្គការឧក្រិដ្ឋកម្ម គឺការពង្រឹងសកម្មភាព និងផ្តល់អាទិភាពដល់កិច្ចសហការ និងការគោរពរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក ។ ដោយកត់សម្គាល់ថា រដ្ឋាភិបាលម៉ិកស៊ិកមិនចង់ឱ្យ...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីទទួលចំណាប់ខ្មាំងស្ត្រី ជនជាតិអ៊ីស្រាអែល ចំនួន ៤នាក់ ដែលត្រូវដោះលែងដោយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ។ នេះគឺជាការផ្លាស់ប្តូរលើកទីពីរ នៃចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីការផ្លាស់ប្តូរ លើកដំបូងដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា តុលាការចិន បានកាត់ទោសប្រហារជីវិតបុរសម្នាក់ កាលពីថ្ងៃសុក្រ ពីបទចាក់សម្លាប់ក្មេងប្រុសជនជាតិជប៉ុនអាយុ ១០ឆ្នាំនៅទីក្រុង Shenzhen កាលពីខែកញ្ញាឆ្នាំមុន មួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀត បានកាត់ទោសដូចគ្នា នៅក្នុងការវាយប្រហារដោយកាំបិត ដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងពលរដ្ឋជប៉ុន ។ នៅក្នុងសវនាការលើកដំបូងលើសំណុំរឿងនេះ តុលាការប្រជាជន កម្រិតមធ្យម Shenzhen បានកាត់ទោសបុរសជនជាតិចិនរូបនេះ ពីបទសម្លាប់ក្មេងប្រុស នៅក្នុងការវាយប្រហារដោយកាំបិត...
តូក្យូ៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយយ៉ាងច្បាស់ទៅកាន់សមភាគីចិន លោក វ៉ាង យី នៅក្នុងការហៅទូរស័ព្ទថា រដ្ឋបាលលោក ដូណាល់ ត្រាំ ថ្មីនឹងផ្តោតលើផលប្រយោជន៍របស់អាមេរិក លើសពីអ្វីទាំងអស់។ លោក Rubio ដែលបានស្បថចូលកាន់ តំណែងនៅថ្ងៃអង្គារក្នុងនាមជាអ្នកការទូតកំពូលរបស់លោក ត្រាំ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងរំលងអនុសញ្ញា នៃប្រទេសហត្ថលេខី នៃសន្ធិសញ្ញាហាមប្រាមអាវុធនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ក្នុងខែមីនា។ ប្រភពបានឲ្យដឹងថា លោក Ishiba ជឿជាក់ថាប្រទេសជប៉ុន ដែលពឹងផ្អែកលើការទប់ស្កាត់ នុយក្លេអ៊ែរ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ចាំបាច់ត្រូវប្រើវិធីសាស្រ្តជាក់ស្តែង ដើម្បីសម្រេចបានពិភពលោកមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ។...
បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើ ក្រឹតប្រធានាធិបតី ដើម្បីស្វែងរកការបង្កើតក្រុមរូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថលផងដែរ, នេះបើយោងតាមសេតវិមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump ធ្លាប់បានប្រកាសពីផែនការ...
បរទេស ៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រកាស កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដឹកជញ្ជូន ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់រយនាក់ តាមយន្តហោះត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ បន្ទាប់ពីរលក នៃការចាប់ខ្លួនទូទាំងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី...
បរទេស ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបញ្ជាក់ពីទាហានជើងចាស់ និងអ្នករួមចំណែករបស់ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិ បន្ទាប់នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth បានទទួលសំឡេងគាំទ្រ ៥០...
ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ ប្រជាជននៅទូទាំងប្រទេសចិន តែងធ្វើដំណើរត្រឡប់ ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនា តំបន់កម្សាន្តនានា ។ ការធ្វើដំណើររបស់ប្រជាជនចិន រាប់រយលាននាក់ ក្នុងអំឡុងពេលដ៏មមារញឹកនេះ គឺជាការ ចល័តទី មនុស្សធំជាងគេបំផុត នៅលើពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើនការ ចំណាយក្នុងស្រុក។ តាមការប៉ាន់ស្មាន...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍ នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា...