បរទេស ៖ អ្នកនាំពាក្យម្នាក់បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអាកាសចិន នឹងប្រើប្រាស់យន្តហោះចម្បាំងហោះ ជុំវិញកោះតៃវ៉ាន់ ប្រសិនបើចាំបាច់ដើម្បី “ការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី” ។ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កំពុងធ្វើដំណើរ ទៅកាន់តំបន់នេះ ប៉ុន្តែវាមិនទាន់ច្បាស់ថា តើលោកស្រី នឹងបន្តដំណើរទស្សនៈកិច្ចដ៏ចម្រូងចម្រាស ទៅកាន់កោះតៃវ៉ាន់...
ភ្នំពេញ : កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ បានឃាត់ខ្លួន មន្រ្តីនគរបាលមួយរូប បន្ទាប់គាត់ ស្រវឹងស្រា និង បានបាញ់ ចំនួន៣ គ្រាប់ នៅចំណុចទីតាំងហាង Kiss Coffee ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ...
បរទេស ៖ យោងតាមអ្នកការទូតជាន់ខ្ពស់បាននិយាយថា សង្គ្រាមពាក្យសម្ដី កាន់តែយ៉ាប់យ៉ឺនរវាង សហរដ្ឋអាមេរិក និងចិនលើបញ្ហាកោះតៃវ៉ាន់ “អាចកើនឡើងយ៉ាងងាយស្រួល” ហើយកំពុងត្រូវបានឃ្លាំ មើលយ៉ាងជិតស្និទ្ធ នៅក្នុងរដ្ឋធានីអឺរ៉ុប ។ យោងតាមសារព័ត៌មាន POLITICO ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ភាពតានតឹងកំពុង កើនឡើង រវាងប្រទេសមហាអំណាចធំបំផុត ទាំងពីររបស់ពិភពលោក...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយៈពេលវែង សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជា កាន់តែមានសក្តានុពល។ នាឱកាសអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University នាថ្ងៃទី១...
តេអេរ៉ង់៖ លោក Pejman Shirmardi អនុប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា សមិទ្ធិផលរបស់អ៊ីរ៉ង់ ក្នុងឧស្សាហកម្មនុយក្លេអ៊ែរ គឺជាឥទ្ធិពលមួយ សម្រាប់អ្នកចរចា អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សា ដែលមានគោលបំណង ស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Shirmardi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡង ប្រណាំង «ភូមិ-ឃុំ‑សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងបរិស្ថាន នាពេលថ្មីៗ បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេបញ្ជាការយោធាកំពូល អ៊ីរ៉ង់បានឲ្យដឹងថា ការឈានដល់ឥទ្ធិពលនយោបាយសកលរបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រធានក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទមួយ ដែលមានការចូលរួមដោយនាយកនយោបាយរបស់ IRGC ។ លោក Salami...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាស ពីការផ្សព្វផ្សាយតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃ១-១០ខែសីហា ឆ្នាំ២០២២ គឺតម្លៃសាំងធម្មតាក្នុងមួយលីត្រ នឹងបន្តចុះថ្លៃ៤៧៥០ ចុះ៥០រៀលបើធៀបរយៈពេលដូចគ្នាកាលពី១០ថ្ងៃមុន ខណៈម៉ាស៊ូត៥១៥០រៀល ចុះ១៥០រៀល ៕
កំពង់ចាម ៖ លោក យឹម ឆៃលី ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកងមាស ដែលទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ និងបានជំរុញឲ្យអនុវត្តភូមិឃុំមានសុវត្ថិភាព...
CNN ៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមាជិកសភាមួយចំនួនទៀត កំពុងបំពេញទស្សនកិច្ច នៅប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ដែលជាការឈប់ សម្រាកជាផ្លូវការលើកដំបូង របស់ពួកគេនៅក្នុងដំណើរទេសចរណ៍ អាស៊ីដ៏ល្បី ដែលបានទាក់ទាញ ការចាប់អារម្មណ៍ពីអន្តរជាតិ ជុំវិញការរំពឹងទុកថា លោកស្រីអាចនឹង ទៅទស្សនកិច្ចកោះតៃវ៉ាន់ ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូ ទៅកាន់ប្រទេសសិង្ហបុរី នឹងរួមបញ្ចូលកិច្ចប្រជុំ...