តូក្យូ ៖ រដ្ឋមន្ត្រីឧស្សាហកម្មបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងលុបចោលការនាំចូលធ្យូងថ្ម ពីរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការលុកលុយ របស់ខ្លួនទៅកាន់ អ៊ុយក្រែន ដោយចូលរួមជាមួយ ក្រុមប្រទេសឧស្សាហកម្ម ចំនួនប្រាំពីរផ្សេងទៀត នៅក្នុងការផ្លាស់ប្តូរនេះ ។ រដ្ឋមន្ត្រីឧស្សាហកម្មលោក Koichi Hagiuda បានប្រាប់សន្និសីទ សារព័ត៌មានប្រថ្ងៃមួយថា...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលជាបន្ទាន់នូវផែនការ លក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់ទំនាក់ ទំនងយោធា ជាមួយតៃវ៉ាន់ ដើម្បីចៀសវាងការបង្កការខូចខាត បន្ថែមទៀត ដល់ទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនងរវាងយោធារបស់ពួកគេ។ លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការ កត់សម្គាល់នេះ ជាការឆ្លើយតប...
ពេលថ្មីៗនេះ ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសអាមេរិក បានសំរេចចិត្តលក់ គម្រោងជំនួយ ផ្នែកបច្ចេកទេសខាងមីស៊ីល ឈ្មោះថា អ្នកស្នេហាជាតិ ដែលមានតម្លៃ ប្រហែល ៩៥លានដុល្លារអាមេរិក ឱ្យទៅតំបន់តៃវ៉ាន់ប្រទេសចិន ។ នេះជាលើកទី៣ ដែលអាមេរិក បានលក់អាវុធឱ្យទៅតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើង កាន់អំណាច ដែលឃ្លាតពីលើកមុន ត្រឹមតែពីរខែប៉ុណ្ណោះ ។...
នៅព្រឹកថ្ងៃទី ៨ ខែមេសា មហាសន្និបាត បូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធឡើង យ៉ាងអធិកអធម នៅវិមានសភាប្រជាជននាទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ។...
គៀវ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលបានដាក់ជូនដោយអ៊ុយក្រែនកាលពីថ្ងៃពុធ បានបង្ហាញពីការផ្លាស់ប្តូរ ទីតាំងចរចារបស់ទីក្រុងគៀវ។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក Lavrov ថា “កាលពីម្សិលមិញភាគីអ៊ុយក្រែន បានបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀង របស់ខ្លួនដល់ក្រុមចរចា។ យោងតាមលោករដ្ឋមន្ត្រី ឯកសារមុនបានបញ្ជាក់យ៉ាងច្បាស់ថា ការធានាសន្តិសុខរបស់អ៊ុយក្រែននឹងមិនអនុវត្តចំពោះតំបន់គ្រីមៀ...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា អ៊ុយក្រែន ចង់ទទួលបានផ្នែកមួយ នៃមូលនិធិពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូស នៅលោកខាងលិច ក្នុងរយៈពេល ៦ខែខាងមុខ ។ លោក Shmyhal ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Interfax-Ukraine ថា “ក្រុមការងារមួយត្រូវបានបង្កើតឡើង...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកលិ សុខា កាលពីពេលថ្មីៗនេះ បានចេញដីកាបង្គាប់ឱ្យនាំខ្លួន ឈ្មោះ សៀម ភ្លុក ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជា តំណាងស្ថាបនិក នៃ គណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី ២៥...
ភ្នំពេញ ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី និងតំណាងធនាគារ អេស៊ីលីដា នាព្រឹកថ្ងែទី៨ ខែមេសា ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយ និងពិនិត្យអតិថិជនសក្តានុពល លើការចិញ្ចឹមត្រីឆ្ពុង ត្រីតុកែ និងការចិញ្ចឹមក្តាមថ្ម ចំនួន៧គ្រួសារ នៅភូមិ៣ ឃុំប៉ាក់ខ្លង...
ភ្នំពេញ ៖ ក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ បានហាមឃាត់វិស្វករមិនឲ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើដែលមិនទាន់មានលិខិតអនុញ្ញាត។ នេះបើតាមលិខិតមួយច្បាប់ របស់ក្រសួងដាក់ ទៅអគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា នៅថ្ងៃ៨ មេសា ។ លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបញ្ជាក់ថា “ខ្ញុំសូមជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ជ្រាបថា...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការសម្រេច ចិត្តមួយ ស្តីពីការបញ្ចប់សមាជិកភាពដំបូង របស់ខ្លួន នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍ មួយថា ដែលបន្ត គោលនយោបាយ ក្នុងស្រុក និងការបរទេស ឯករាជ្យ “ភាគីរុស្ស៊ីចាត់ទុកដំណោះស្រាយ ដែលបានអនុម័តដោយមហាសន្និបាត...