ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាល និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអំពាវនាវ ឲ្យសារព័ត៌មានកម្ពុជា និងចិន ដែលកំពុងបម្រើការនៅកម្ពុជា បន្តចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា តាមគ្រប់លទ្ធភាព ក្នុងវិជ្ជាជីវៈរបស់ខ្លួន ។ ការថ្លែងអំពាវនាវរបស់លោក ផុស សុវណ្ណ បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមវេទិកាពិភាក្សាតុមូល...
បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយប្រេសិតពិសេស តំណាងឲ្យប្រទេសរុស្ស៊ី នៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានថ្លែងប្រាប់ទៅ កាន់ក្រុមប្រឹក្សាសន្តិសុខថា ទំនាក់ទំនងរវាងអឺរ៉ុប និងប្រទេសរុស្សី តាមបច្ចេកទេស គឺមិនមានតទៅទៀតឡើយ។ រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក បាននិយាយថា ចំណុចបាតខាងក្រោមបំផុត នាំទំនាក់ទំនងរវាងមូស្គូនិងអឺរ៉ុប បានធ្លាក់ចុះបាត់រូបរាង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីទី២ ឆ្លងជំងឺផ្តាសាយបក្សី H5N1 ទៅលើបុរសម្នាក់ទៀតអាយុ ៤៩ឆ្នាំដែលត្រូវជាឪពុកបង្កើត របស់កុមារី ដែលបានស្លាប់ដោយ ជំងឺផ្តាសាយបក្សី កាលពីថ្ងៃ២២ កុម្ភៈ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ យោងតាមចេញសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពីកុមារីជាកូនស្លាប់ដោយជំងឺផ្តាសាយបក្សីមក...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ ៖ បច្ចប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យា បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេត កើនឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មានម្នាក់ទៅហើយ ជាកុមារបានប្រើប្រាស់ប្រព័ន្ធទំនើបមួយ ដែលពិតជាផ្តល់ហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយខ្លះ អាចនឹងក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។ នេះបើតាមលោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា...
បរទេស ៖ អគ្គលេខាធិកា អង្គការ ណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ប្រទេសចិនកំពុង តែធ្វើការត្រៀមខ្លួនមួយ ជំហានទៀត ក្នុងការជួយគាំទ្រ ទៅដល់ប្រទេសរុស្សី ដែលក្នុងនោះគឺការគាំទ្រ ផ្នែកយោធា ផ្តោតសំខាន់លើ ប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន តែម្តងទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានបន្តបដិសេធក្តី ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន...
បរទេស ៖ អភិបាលក្រុង Kharkov របស់អ៊ុយក្រែន លោក Igor Terekhov ត្រូវបានគេរកឃើញថា បានប្រើប្រាស់ភាសារុស្សី នៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ របស់លោក ។ នេះជាបទល្មើសលើកទីពីររបស់លោក ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលទទួល បានច្បាប់ចម្លង ឯកសារច្បាប់កាលពីថ្ងៃពុធ ។ យ៉ាងណាក៏ដោយ អភិបាលក្រុងរូបនេះ...
បរទេស៖ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា សមយុទ្ធត្រីភាគី “Mosi II” បានចាប់ផ្តើមជាផ្លូវការហើយនៅឆ្នេរកំពង់ផែ Richards Bay នៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ។ នាវាចម្បាំងមកពីកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ក៏គ្រោងនឹងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ នៅមហាសមុទ្រឥណ្ឌានៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីបើកសមយុទ្ធនេះត្រូវបានត្រួតពិនិត្យដោយមន្ត្រីកំពូលៗ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សភាពការណ៍សន្ដិសុខ និង សមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន” ។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា”។ លោកបានលើកឡើងថា...