ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិន ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu ដោយទទួលបានមេដាយមាស ចំនួន៩គ្រឿងក្នុងមួយថ្ងៃ ។ គិតរហូតដល់ថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិន បានឈរ នៅលេខរៀងទី១ ក្នុងតារាងមេដាយមាស និងតារាងមេដាយ ដោយទទួលបានមេដាយមាស ចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៣គ្រឿង។ នៅកន្លែងប្រកួត...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅចៅសង្កាត់ភ្នំពេញថ្មី ជុំវិញករណីបាត់កិច្ចសន្យាទិញលក់ផ្ទះ នៅក្នុងបុរីពិភពថ្មី ដែលមានអាស័យដ្ឋានផ្ទះលេខ៧០ ផ្លូវលេខ១៥ (បុរីពិភពថ្មី) ភូមិបាយ៉ម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។...
ម៉ូស្គូ៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា ប៉ុន្មានខែខាងមុខទៀត នឹងឃើញយានជំនិះទំនើបៗជាច្រើនទៀតត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងដំណើរការ ដោយជោគជ័យក្នុងដំណើរការធ្វើឱ្យប្រសើរឡើង។ នៅថ្ងៃទី៣០ ខែកក្កដា ទីក្រុង St. Petersburg កំពុងរៀបចំក្បួនដង្ហែរទិវាកងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងចូលរួមដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក វ្លាឌីមៀ ពូទីន។នាវា ទូក និងនាវាមុជទឹកជាង ៤០...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្អែក។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។ ក្នុងកិច្ចប្រជុំ របស់ គ.ជ.ប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាជ្ញា...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធ ដាក់ប្រើប្រាស់ ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានសម្រេចឲ្យផ្អាក ចរាចរណ៍ជាបណ្តោះអាសន្ន លើផ្លូវជាតិលេខ 33A (រង្វង់មូលសេះស -ឆ្នេរលេងទឹករ-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។ សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ។ មន្ទីរសាធារណការខេត្ត ក៏សូមឲ្យមានការរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមបើកបង្រៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ជាមួយនឹងការចាប់ផ្តើមបង្រៀននេះ សាកលវិទ្យាល័យ ក៏បានប្រកាសជ្រើសរើសនិស្សិតបន្ថែមទៀតចូលរៀនផងដែរ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ភ្នំពេញ ៖ អ្នកទេសចរណ៍ ដែលបានបោះតង់នៅលើជ្រោះឱមាល់ នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពតបានឆ្លងមកដល់ កន្លែងសុវត្ថិភាពហើយ ។ នេះបើតាមស្នងការខេត្តកំពត នារសៀលថ្ងៃ៣០ កក្កដា ។ ក្រោយពួកគេមកដល់កន្លែង សុវត្ថិភាពហើយ លោកស្នងការខេត្ត ក៏បានស្នើឲ្យពលរដ្ឋទាំងអស់ ផ្អាកការមកបោះតង់ លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អ ប្រសើរវិញសិន ៕
ប៉េកាំង ៖ ប្រភពព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថាកាលពីថ្ងៃសៅរ៍ ក្រុមសេវា អាកាសធាតុ របស់ប្រទេសចិន បានចេញសេចក្តីប្រកាស អាសន្នពណ៌ក្រហម ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង និងនៅខេត្តជុំវិញ ខណៈព្យុះទីហ្វុង Doksuri បានបោកបក់មកលើដីគោក ដែលនាំមកនូវលក្ខខណ្ឌអាកាសធាតុ ដ៏គ្រោះថ្នាក់នៅផ្នែកជាច្រើន នៃប្រទេសចិន ។...
បាងកក៖ ប្រភពព័ត៌មានចេញ ពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថាមន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ការផ្ទុះឡើងដ៏ខ្លាំងក្លាមួយ បានឆាបឆេះឃ្លាំង ស្តុកកាំជ្រួច១ កន្លែងកាលពីថ្ងៃសៅរ៍ ស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន៩នាក់ និងរងរបួសជាង១០០នាក់ ខណៈដែលផ្ទះជាច្រើន នៅក្បែរនោះត្រូវបានដួលរលំ ឬខូចខាត ។ចំពោះការផ្ទុះនេះគឺ...