ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវូដ-១៩ ថ្មីចំនួន ១៤១,១៥១ ករណីកាលពីថ្ងៃអាទិត្យ ដែលធ្លាក់ចុះ ៩,៤៦៧ ករណីគិតចាប់ពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួង សុខាភិបាលរបស់ខ្លួន ។ ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ចំនួន ៦២ ទូទាំងប្រទេសវៀតណាម រួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១៤១,១៤៩ ករណី និងករណីនាំចូល ២ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ដូហា ៖ ប្រទេសកាតា និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ច បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពល ក្នុងពេលដែលកំពុងជួបបញ្ហាផ្នែកផ្គត់ផ្គង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ Amiri Diwan របស់ប្រទេសកាតា។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់អ្នកទាំងពីរកាលពីថ្ងៃអាទិត្យ Emir នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani...
អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២២ថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រង ទីក្រុងកំពង់ផែ Mariupol កាលពីថ្ងៃអាទិត្យ អាជ្ញាធរក្នុងតំបន់ បានលើកឡើងថា ខណៈដែលប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់អ៊ីស្រាអ៊ែល...
ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២២ថា មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាកសពចំនួន៦នាក់ ពីក្នុងទន្លេមួយក្នុងសង្កាត់ Narayanganj នៅខាងក្រៅរដ្ឋធានី ដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស បន្ទាប់ពីសាឡាងបានបុកជាមួយនាវាមួយផ្សេងទៀត ហើយបានក្រឡាប់កាលពីថ្ងៃអាទិត្យ ។ លោក Jayedul Alam...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់ ដោយបន្លាយពេលវេលា សម្រាប់ច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសអ៊ុយក្រែន ។ ច្បាប់នេះបានពន្យារច្បាប់ អាជ្ញាសឹកបច្ចុប្បន្នរយៈពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមីនា ។ ក្រុងគៀវបានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីរុស្ស៊ី...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថាពលរដ្ឋអ៊ុយក្រែន ប្រមាណជា៧២៩៥នាក់ ត្រូវបានភៀសខ្លួន ចេញពីទីតាំងនិងទីក្រុង ដែលរុស្សី បានកាន់កាប់ហើយគិតត្រឹមថ្ងៃ អាទិត្យម្សិលមិញនេះ តាមរយៈច្រករបៀង ដែលត្រូវបានរៀបចំ ឡើងដោយភាគីទាំងពីរ ។ ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៩នាក់ទៀត ខណៈជាសះស្បើយចំនួន៨២នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៥ ០៨៥នាក់ អ្នកជាសះស្បើយចំនួន ១៣១ ០៣៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥២នាក់៕
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា ២០២២ ។ ចូលរៀន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំពីបែបបទ និងនីតិវិធី នៃការស្នើសុំបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានជំនិះ ក្នុងគោលដៅសម្រួល និងពន្លឿនការផ្ដល់សេវា ជូនអ្នកជាប់ពន្ធ ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធដារ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «នីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានជំនិះ ក្នុងគោលដៅសម្រួល និងពន្លឿនការផ្ដល់សេវា ជូនអ្នកជាប់ពន្ធ ឲ្យមានភាពងាយស្រួល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឲ្យអារ៉ាប៊ីសាអូឌីត ពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ ស្ដីពីការផលិតអាហារហាឡាល់ (Halal Food) ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយគ្នា កាលពីថ្ងៃទី១៨ មីនា នៅវិមានសន្តិភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់...