ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បើពុំមានការចាប់ផ្តើមទិវា នៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៧ និងព្រឹត្តិការណ៍ ដែលមានជាបន្តបន្ទាប់ ក៏មិនអាចមានអ្វីៗ ដូចសព្វថ្ងៃនេះ ។ ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី «ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ...
ភ្នំពេញ ៖ ចំថ្ងៃខួបលើកទី៤៧ នៃថ្ងៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ» ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ២០ មិថុនា សម្ដេចតេជោបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ទោះពេលវេលា បានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តី...
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដោយឆ្មាំឆ្នេរ សមុទ្រអ៊ីតាលី កំពុងបន្តនៅសមុទ្រ មេឌីទែរ៉ាណេគិតត្រឹមរាត្រីថ្ងៃចន្ទ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីកប៉ាល់ដឹកជន ចំណាកស្រុក២គ្រឿងបានជួបប្រទះបញ្ហានៅជិតឆ្នេរសមុទ្រអ៊ីតាលី ។ កប៉ាល់ពាណិជ្ជករនៅតំបន់នោះ បានធ្វើការជួយសង្គ្រោះដំបូង ក្រោយពីបានបើកការហៅ SOS ខណៈដែលកប៉ាល់នោះ បានរកឃើញទូកក្ដោងឈើ ដែលកំពុងជួបទុក្ខព្រួយ ស្ថិតនៅចម្ងាយប្រហែល១២០ម៉ាយ ស្មើនឹងប្រមាណ១៩៣ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Calabria ភាគខាងត្បូង នៃប្រទេសអ៊ីតាលី...
លោក Peter Dutton មេដឹកនាំ នៃសម្ព័ន្ធជាតិ Liberal-National នៅថ្ងៃពុធនេះបានប្រកាសពីផែនការ របស់គាត់ក្នុងការសាងសង់ស្ថានីយ៍ថាមពល នុយក្លេអ៊ែរ ចំនួន៧ នៅជុំវិញ ប្រទេសអូស្ត្រាលី ប្រសិនបើត្រូវបានជ្រើសរើស រូបលោកឲ្យធ្វើជា នាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកលខាងមុខ ។ ស្ថិតនៅក្រោមផែនការនេះដែរ រោងចក្រចំនួន២ដំបូង នឹងដំណើរការនៅឆ្នាំ២០៣៧ ដោយនៅសល់រោងចក្រ ចំនួន៥ទៀត...
តៃប៉ិ៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងឲ្យដឹង នៅថ្ងៃពុធនេះថា ប្រទេសចិន កំពុងព្យាយាមបង្ខំ ឲ្យកោះដែលគ្រប់គ្រង ដោយខ្លួនឯងនេះ ឱ្យចុះចូល ប៉ុន្តែថា ខ្លួននឹងមិនចុះចូលនឹងរងនូវសម្ពាធអ្វីនោះទេ ។ ប្រទេសចិន បានទាមទារ ឲ្យកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានលើកឡើងថា ខ្លួននឹងមិនបោះបង់ ការប្រើប្រាស់កម្លាំង...
វ៉ាស៊ីនតោន៖ ប្រមុខសម្ព័ន្ធមិត្តបានលើកឡើងកាលពីថ្ងៃអង្គារថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មានការព្រួយបារម្ភអំពីការគាំទ្រ ដែលរុស្ស៊ី អាចផ្តល់សម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសនេះ ដែលមានអាវុធ នុយក្លេអ៊ែរផ្តាច់មុខ ដែលនេះជាលើកដំបូងហើយ នៅក្នុងរយៈពេល២៤ឆ្នាំមកនេះ ។ លោក ពូទីន បានប្តេជ្ញាកាលពីថ្ងៃអង្គារថា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលធ្វេីឡេីងនៅថ្ងៃទី២៨ មិថុនា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង...
ព្រឹកថ្ងៃទី ១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូល នៃនាយកប្រតិបតិ្តមជ្ឈដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្មចិន-អូស្ត្រាលីលើកទី ៧ នៅទីក្រុង Perth ព្រមទាំងថ្លែងសុន្ទរកថា ។ ថ្លែងក្នុងសុន្ទរកថា...
លូសាកា ៖ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍ របស់ប្រទេសសំប៊ី បានចាប់ខ្លួនជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ២៩៧នាក់ក្នុងអំឡុងពេលប្រតិបត្តិការ បោសសម្អាត ដែលបានធ្វើឡើង នៅក្នុងផ្នែកផ្សេងៗនៃប្រទេស ។ លោក Namati Nshinka អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃទី១០-១៧ ខែមិថុនា សម្រាប់បទល្មើសអន្តោប្រវេសន៍ផ្សេងៗ។ អ្នកនាំពាក្យបានកត់សម្គាល់ថា...
សេអ៊ូល/ម៉ូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានមកដល់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធ នេះ សម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់លោក ក្នុងរយៈពេល២៤ ឆ្នាំដោយបានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ជាមួយនឹងរដ្ឋប្រដាប់អាវុធ នុយក្លេអ៊ែរផ្តាច់មុខ និងគាំទ្រប្រទេសនេះ ប្រឆាំងនឹងសហរដ្ឋអាមេរិក ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានបង្ហាញថា លោក ពូទីន...