សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូង លោក Noh Kyu-duk បានជួបជជែកគ្នាតាមទូរស័ព្ទ ជាមួយសមភាគីជប៉ុនរបស់លោក នៅថ្ងៃពុធនេះ នៅក្នុងកិច្ចពិភាក្សាលើកដំបូង របស់ពួកគេចាប់តាំងពីការ តែងតាំងលោក កាលពីដើមសប្តាហ៍នេះ ។ កិច្ចពិភាក្សារបស់លោក ជាមួយលោក Takehiro Funakoshi ដែលជាអគ្គនាយកថ្មី សម្រាប់កិច្ចការអាស៊ី និងអូសេអានី...
ភ្នំពេញ ៖ លោក កឹម សុខា ជួបពិភាក្សាជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅស្ថានទូតបារាំង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា លើវិស័យនានា និងស្ថានភាពទូទៅនៅកម្ពុជា នាឆ្នាំចាស់២០២០ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ ។...
បរទេស ៖ មេដឹកនាំនយោបាយទីបេ ដែលកំពុងតែនិរទេសខ្លួននោះ នៅថ្ងៃអង្គារនេះ បានធ្វើការស្វាគមន៍ច្បាប់អនុម័ត ដោយរដ្ឋសភាសហរដ្ឋអាមេរិក ដែលអះអាងជាថ្មី នូវសិទ្ធិរបស់ប្រជាពលរដ្ឋទីបេ ក្នុងការជ្រើសរើសអ្នកស្នងតំណែង មេដឹកនាំមេដឹកនាំសាសនា គឺសម្តេចសង្ឃ ដាឡៃ ឡាម៉ា ហើយការអនុម័តច្បាប់បែបនេះ ធ្វើឲ្យចិនខឹង ។ លោក Lobsang Sangay ជាប្រធានរដ្ឋបាលកណ្ដាលរបស់ទីបេ ដែលគេស្គាល់ថា...
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ទណ្ឌកម្មជុំថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសរុស្ស៊ី គឺបង្ហាញពីទង្វើជាសត្រូវមួយទៀត ធ្វើឡើងដោយរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀត ចំពោះចំណងមិត្តភាព ដែលទន់ខ្សោយស្រាប់ហើយ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន។រដ្ឋបាលលោក ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញបញ្ជីឈ្មោះក្រុមហ៊ុនចិន និងរុស្ស៊ី ដែលមានចំណងទាក់ទងនឹងយោធា ដោយធ្វើការរឹតបន្តឹងរារាំងក្រុមហ៊ុនទាំងនោះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមគណប្រតិភូផ្លូវការមួយ ក្រុមរបស់អ៊ិស្រាអ៊ែល បានធ្វើការហោះហើរត្រង់ ទៅដល់ប្រទេសម៉ារ៉ុក ហើយនៅថ្ងៃនេះ និងបានធ្វើឲ្យវាក្លាយជាការហោះហើរ លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងតែពីមានកិច្ចព្រមព្រៀង ធ្វើទំនាក់ទំនងការទូតជាធម្មតាឡើងវិញ រវាងគ្នាកន្លងមក។ ជើងហោះហើរ EI AI បានធ្វើដំណើរហោះចេញពី អាកាសយានដ្ឋាន Ben...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេសទេស ការពារអ្នកប្រើ ប្រាស់ (Consumer Protection) មកប្រចាំនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រៀងកម្មវិធី វិនិយោគបីឆ្នាំរំកិល ( ២០២១-២០២៣ )នាព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ នៅមន្ទីរផែនការខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញ ដល់ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមការកំណត់បន្តការ អភិវឌ្ឍជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាអោយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង...
ស្វាយរៀង ៖ លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោក ផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត...