បរទេស៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ពីរនាក់ ដែលមិនបញ្ចេញឈ្មោះថា រុស្ស៊ីបានសាកល្បង មីស៊ីលនុយក្លេអ៊ែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joe Biden នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន មានន័យថា ទីក្រុងម៉ូស្គូមានសិទ្ធិការពារខ្លួនដោយមធ្យោបាយណាមួយដែលចាំបាច់ រួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានព្រមានថា ឥស្សរជនអាមេរិកមិនគួរចាត់ទុកខ្លួនឯងជាមនុស្សមិនអាចប៉ះពាល់បានឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក មេវេដេវ ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ប្រទេសស្លូវ៉ាគី លោក Rastislav Kacer បានវាយបកទៅលើនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយប្រើពាក្យប្រមាថក្នុងការពិពណ៌នាអំពីការស្ទាក់ស្ទើររបស់លោកក្នុងការចូលរួមក្នុងជម្លោះអ៊ុយក្រែន។ ការលើកឡើងនេះ ក៏បានធ្វើឲ្យមន្ត្រីហុងគ្រីមួយចំនួនបានណែនាំខ្លះៗឲ្យរដ្ឋមន្ត្រីគឺលោក Rastislav Kacer ទៅរកការព្យាបាលសុខភាពផ្លូវចិត្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាកាលពីថ្ងៃអង្គារ លោក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិក សហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្វែងរកដំណោះស្រាយពីស្ថានភាព នៃការនាំចេញមៀនប៉ៃលិនទៅចិន ព្រមទាំងតម្រូវការឥណទានបន្ថែមពីធនាគារ ARDB របស់សហគមន៍មៀនប៉ៃលិន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកការទូតកំពូលរបស់ប្រទេសចិន បានប្រាប់ដល់សម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ក្រុងប៉េកាំងជាមួយក្រុងម៉ូស្គូ គឺ “រឹងមាំខ្លាំងណាស់” ហើយនឹងទប់ទល់នឹងការសាកល្បងណាមួយនៅក្នុងស្ថានភាពអន្តរជាតិដែលកំពុងផ្លាស់ប្តូរ ។ ភាពជាដៃគូ “គ្មានដែនកំណត់” របស់ប្រទេសចិន ជាមួយរុស្ស៊ី...
ភ្នំពេញ ៖ ជាថ្មីម្តងទៀតសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿនប្រាប់អភិបាលខេត្តជាប់ពំ្រដែនថា ដាច់ខាតមិនត្រូវអនុញ្ញាតប្រជាពលរដ្ឋខ្លួន ជួលដីទៅឲ្យប្រទេសជិតខាងនោះទេ។ នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានណែនាំអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដាច់ខាត មិនត្រូវអនុញ្ញាឲ្យពលរដ្ឋជួលដីឲ្យប្រទេសជិតខាង។ សម្ដេចមានប្រសាសន៍ថា...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា សាក្សី និងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់ រួមទាំងបុរសចំណាស់ម្នាក់ និងក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអ៊ែលនៅតំបន់ West Bank ដែលកាន់កាប់ ។ ការផ្ទុះ និងការបាញ់កាំភ្លើងបានបន្លឺឡើង ខណៈដែលកងទ័ពវាយឆ្មក់ចូលដល់បេះដូងនៃក្រុង Nablus ដែលបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយខ្មាន់កាំភ្លើង ។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសប្រឡងជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២៥កុម្ភៈ សម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន...