សាណាអា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ មនុស្ស៧៨នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នា នៅឯសាលារៀនមួយកន្លែងក្នុងរដ្ឋធានី សាណាអា ប្រទេសយ៉េមែន នៅក្នុងអំឡុងពេល នៃការចែកចាយកម្មវិធីសប្បុរសធម៌ សម្រាប់បុណ្យរ៉ាម៉ាដន ។ខ្សែវីដេអូទូរទស្សន៍បង្ហាញ ពីក្រុមមនុស្សមិនអាចរើចេញខ្លួនបាន និងជាច្រើននាក់មានទុក្ខព្រួយនៅតំបន់ Bab al-Yemen...
ភ្នំពេញ ៖ យោងតាមការប្រកាស របស់សហភាពការងារកម្ពុជា (CLC) គឺសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យ CLC រៀបចំប្រារព្ធទិវា ១ឧសភា ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៧ ឆ្នាំ២០២៣ នៅបរិវេណសួនច្បារអភិវឌ្ឍន៍ (CDC)។ ការអនុញ្ញាតនេះ ក្រោយលោកអាត់ ធន់ ប្រធាន CLC ដឹកនាំសហព័ន្ធសហជីព និងសមាគម តំណាងឲ្យវិស័យការងារ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតវ៉ា បាននាំគ្នាចូលទៅក្នុងការិយាល័យផ្សារភាគហ៊ុន Euronext នៅក្នុងតំបន់អាជីវកម្ម La Defense របស់ទីក្រុងប៉ារីស ដោយនិយាយថាក្រុមហ៊ុនធំៗ ដោយទាមទារត្រូវតែបង់ប្រាក់ហិរញ្ញវត្ថុចូលសោធននិវត្តន៍ ដែលជាផ្នែកមួយនៃការតវ៉ាកាន់តែទូលំទូលាយប្រឆាំងនឹងការកើនឡើងនៃអាយុចូលនិវត្តន៍ ។លោក Fabien Villedieu...
ភ្នំពេញ ៖ ស្រ្តីជាបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានឃាតកកាត់ក្បាលចេញពីខ្លួន យកទៅដាក់ក្នុងបន្ទប់ទឹក ហេតុការណ៍បានភ្ញាក់ផ្អើលឡើង កាលពីម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ កម្លាំងនគរបាលមូលដ្ឋានបានឲ្យដឹងថា សពនារីរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាព និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងហាក់ហួសចិត្តជាខ្លាំងចំពោះបណ្តារដ្ឋមន្រ្តីមួយចំនួនដែលមានការឆ្លើយតប មកសម្តេចវិញមានការយឺតយ៉ាវបំផុត ប៉ុន្តែសម្តេចថា ស្របពេលមានការឆ្លើយតបយឺតពីរដ្ឋមន្រ្តីខ្លះហើយ ក៏មានរដ្ឋមន្រ្តីខ្លះទៀតឆ្លើយតបលឿនផងដែរ ទាំងដែលមិនបានមើលខ្លឹមសាររបស់សម្តេចសិនទេ ។ ក្នុងនោះសម្តេចថា មានមន្ត្រីរដ្ឋាភិបាលខ្លះពេលផ្ញើសារទៅរយៈពេល៧ថ្ងៃហើយ ទើបទទួលឆ្លើយតប ដោយសរសេរត្រឹមតែពាក្យថា “សូមអរគុណ” ។ រដ្ឋមន្រ្តីទាំងនោះរួមមាន ៖ លោក...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣៤កេសធំ ស្មើនឹង ២០៤កេសតូច របស់...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពី៤៨ឆ្នាំមុន នៅពេលនេះ (២០មេសា)ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេបណ្តេញចេញពីក្រុងភ្នំពេញ។ សម្រាប់ពេលនេះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងតាមទីកន្លែងផ្សេងៗ ក៏ដូចជាទីអារាមនានា ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មីទៅលេងស្រុកកំណើតរៀងៗខ្លួន។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមកម្សាន្តរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ៕
ភ្នំពេញ ៖ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា កូនផ្សោតមួយក្បាល់ ដែលមានអាយុប្រ មាណ៤ថ្ងៃ បានងាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសារជាប់មងរបស់ប្រជានេសាទ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «មានកូនផ្សោតឈ្មោល...