បរទេស៖ ភាពតានតឹង ក្នុងតំបន់បានកើនឡើង កាន់តែខ្លាំងនាពេលថ្មីៗនេះ បន្ទាប់ពីការសម្លាប់ មេបញ្ជាការយោធាកំពូល របស់អ៊ីរ៉ង់លោក Qasem Soleimani នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក សំដៅទៅលើព្រលានយន្តហោះ អន្តរជាតិ Baghdadi កាលពីថ្ងៃទី ៣ ខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា...
អាប៊ូចា៖ យោងតាមសារជីវកម្ម ប្រេងកាតជាតិ របស់រដ្ឋ នៃប្រទេសនីហ្សេរីយ៉ា ហៅកាត់ថា (NNPC)បានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួននៃអ្នកស្លាប់ ដោយសារផ្ទុះឆេះបំពង់ បង្ហូរប្រេងមួយកន្លែង នៅក្រុង Lagos ដែលជាតំបនសេដ្ឋកិច្ច ពិសេសរបស់ប្រទេស នីហ្សេរីយ៉ា បានកើនដល់៥នាក់ ។ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានកោតសរសេរកិច្ចព្រមព្រៀងជំនួញ ដែលចុះហត្ថលេខា កាលពីសប្ដាហ៍មុន ជាមួយប្រទេសចិនថា ធ្វើឲ្យចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង ប្រសើរឡើងខ្លាំង ដោយលោកនិយាយថា វាប្រសើរខ្លាំងជាងការរំពឹងទុក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Ibtimes នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនចេះឈប់ឈរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានឈានដល់ដំណាក់កាល ប្រកាសអាសន្នហើយ។ នេះជាប្រសាសន៍ របស់សម្តេចនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងឱាសអញ្ជើញប្រជុំបូក...
បរទេស ៖ មន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងសេអ៊ូលកំពុងតែពិចារណារកផ្លូវរក្សាកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងចើង ស្តីពីការអនុញ្ញាត ឲ្យប្រជាជនរបស់ខ្លួន ធ្វើដំណើរទៅប្រទេសកុម្មុយនិស្តឯកោនេះ តាមលក្ខណៈឯកជន ដោយសង្កត់ធ្ងន់ថា បញ្ហានោះមិនមែនជាកម្មវត្ថុ នៃទណ្ឌកម្មអន្តរជាតិនោះទេ។ មន្ត្រីក្រសួងកូរ៉េខាងត្បូង តាមសេចក្តិរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងកំពុងតែពិចារណាពីជម្រើសផ្សេងៗគ្នា ស្តីពីដំណើរទេសចរណ៍កម្រាន្តឯកជន ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមបញ្ចូលទាំងរបៀបដែលយើងនឹងពិគ្រោះគ្នាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហានេះ ហើយនឹងមានរឿងត្រូវពិភាក្សាគ្នា...
តាកែវ ៖ ក្រុមកម្មារិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ប្រមាណជឹត៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ អង្គារ៏ ទី ២១ ខែ មករា ឆ្នាំ ២០២០នេះ។ លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងទទួលស្គាល់ថា...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគវីរុសកូរ៉ូណាវីរុស ដែលបណ្តាលឱ្យមាន ករណីជំងឺរលាកសួត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយណែនាំទាក់ទង នឹងស្ថានភាពជំងឺរលាកសួត លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម...
ភ្នំពេញ ៖ អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយ សាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋអាមេរិក ធ្វើកំណាយស្រាវជ្រាវ បុរាណវិទ្យា នៅទួលដូនប៉ុក ដែលមានទីតាំងស្ថិត នៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប បានចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។...
ភ្នំពេញ លោក អ៊ី ពិសិដ្ឋ ព្រមទាំងភរិយា អ្នកស្រី សារ៉ុម ពុទ្ធិការ នឹងសមាជិក សមាជិកា របស់តំណាងចែកចាយ សម្រស់ធម្មជាតិ សាខាពោធិ៍ចិនតុង កាលពីថ្ងៃទី១៧ មករា ២០២០ បានយកអំណោយផ្ទាល់ ពីការចូលរួមរបស់សមាជិក យកទៅជូនមន្រ្តីនគរបាលម្នាក់ ដែលបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយបំពេញភារកិច្ច...
ភ្នំពេញ ៖ បន្ទាប់ពីសង្កេត ឃើញគ្រឹះស្ថានមួយចំនួន មិនទាន់អនុវត្តតាមបទបញ្ជាផ្ទៃក្នុង របស់ក្រសួងយុវជន និងកីឡា ឲ្យបានពេញលេញនៅឡើយ ក្រសួងបានដាក់ចេញ នូវសេចក្ដីណែនាំក៏ដូចជា លិខិតបទដ្ឋាននានាមួយចំនួន ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃ ក្នុងនេះឲ្យកាន់តែមានប្រសិទ្ធភាព ។ យោងតាមតាមសេចក្ដីណែនាំ ក្រសួងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មានគ្រឹះស្ថានសិក្សាមួយចំនួនតូចមិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រងអ្នកសិក្សាក្នុងបរិវេណគ្រឹះស្ថានសិក្សាដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឲ្យបានទូលំទូលាយ...