សេអ៊ូល៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក លោក Lee Soo-hyuck បានស្នើឱ្យប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណា ល់ ត្រាំ ដើម្បីបន្តបង្ហាញភាព ជាអ្នកដឹកនាំលើបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ហើយលោក ត្រាំ ក៏បានលើកឡើងជាការឆ្លើយតបថា លោកនឹងធ្វើដូច្នេះ។ ស្ថានទូតបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាលោកលី បានធ្វើសំណើរក្នុងអំឡុងពេលពិធីសេតវិមាន ដើម្បីបង្ហាញលិខិតសម្គាល់របស់លោកដល់លោកប្រធានាធិបតី ដូណាល់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ ដើម្បីជ្រាបជាព័ត៌មាន សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្ដេជ្ញាការពារ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ដែលមានការប៉ុងប៉ង ណាធ្វើឲ្យកម្ពុជា ឃ្លាតចេញពីមាគ៌ា ប្រជាធិបតេយ្យពីបណ្តា ប្រទេសណាមួយ ។ នេះជាប្រសាសន៍ដ៏មានអត្ថន័យ របស់សម្តេចតេជោ ក្នុងពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានស្នើនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េទាំងពីរប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដូចដែលបានព្រមព្រៀងគ្នា។ នៅក្នុងសុន្ទរកថាចូលឆ្នាំថ្មី របស់លោកលោក ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់រដ្ឋបាលលោក ក្នុងការជំរុញការបន្តគម្រោង អន្តរកូរ៉េពីរទៀត គឺសួនឧស្សាហកម្ម Kaesong និងទេសចរណ៍ភ្នំ Kumgang ក៏ដូចជាការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកឡើងវិញ។...
ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឱ្យឯកឧត្តម W. Patrick...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានទទួលជួបសវនាការ ជាមួយលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដេស នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២០នេះ បានប្រកាសទទួលស្គាល់ជាផ្លូវការនូវ គណបក្សខ្មែរ ស្រឡាញ់ជាតិ របស់អតីតមន្រ្តីក្រុមប្រឆាំង ។ សូមរំលឹកថា ក្រុមអតីតមន្រ្តីអតីត គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានដាក់លិខិតជាផ្លូវការ ទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើត គណបក្សឈ្មោះថា “ខ្មែរស្រឡាញ់ជាតិ”...
ភ្នំពេញ ៖ ខណៈថ្ងៃស្អែកជាថ្ងៃខួបលើកទី៤១ នៃជ័យជំនះ៧មករា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជ័យជំនះនេះ ជាជ័យជំនះ របស់ជីវិតពលរដ្ឋខ្មែរ ដែលអាចជាជីវិតទីពីរ បន្ទាប់ពីរស់ឡើងវិញម្ដងទៀត ។ លោក ផៃ ស៊ីផាន តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ៦ មករានេះ បានថ្លែងថា...
បរទេស ៖ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវ ឲ្យប្រទេសអ៊ីរ៉ង់ ឈប់ធ្វើទង្វើប្រកប ដោយហិង្សាណាមួយ និងជំរុញអ៊ីរ៉ង់ ឲ្យវិលត្រឡប់ទៅគោរព ការរៀបចំ ដែលមាននៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ ធ្វើឡើងជាមួយមហា អំណាចពិភពលោក ។ ក្រៅពីនេះ ប្រទេសទាំង៣នេះ...
បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរកឃើញថា កងកម្លាំងមីស៊ីលអ៊ីរ៉ង់ បានបង្កើនការប្រុងប្រយ័ត្ន នៅទូទាំងប្រទេស និងបានបន្ថែមថា វានៅមិនទាន់ច្បាស់ទេថា កម្រិតនៃកាប្រុងប្រៀបទុកកាន់តែខ្ពស់នេះ ត្រឹមតែជាកិច្ចការពារខ្លួន ឬក៏យ៉ាងណានោះទេ។ មន្ត្រីអាមេរិក ដែលនិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះរូបនោះ មិនបានផ្តល់សេចក្តី លម្អិតបន្ថែម ឬក៏និយាយប្រាប់ថា...