ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៨នាក់ បន្ថែមទៀត ដែលជាករណីឆ្លង ក្នុងសហគមន៍ ២០កុម្ភៈ ។
មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកខ្ញុំ ដោយគិតស្មានតែខ្ញុំជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹងខ្ញុំ អោយជួយរកយុត្តិធម៌ ជូនគាត់ផង ។ ខ្ញុំបានប្រាប់ណែនាំគាត់អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿងអយុត្តិធម៌ ។ តែគាត់បានប្រាប់ខ្ញុំថាគ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវីដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះគាត់បានចងការប្រាក់គេបាន១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ១ពាន់ទៀត។ មកទល់ពេលនេះ គាត់នៅមិនទាន់អាច រកលុយគ្រប់ចំនួន ហើយមិនដឹងថា...
ភ្នំពេញ ៖ ក្នុងនាមប្រមុខរដ្ឋាភិបាលខ្លួនស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ជំនួយវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំហានទី៤ ដឹកបានមកកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាចំណងមិត្តភាព ដូចបងប្អូនរវាងចិន និងកម្ពុជា។ ស្ថានទូតបន្តថា វ៉ាក់សាំងកូវីដ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណង ជំហានទី៤ របស់ភាគីចិន ជូនចំពោះភាគីកម្ពុជា បានដឹកជញ្ជូន មកដល់រាជធានីភ្នំពេញ។...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) បានស្នើអោយប្រទេសចិន ជួយស្វែងរកដំណោះស្រាយក្នុងវិបត្តិ នយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយ អស់រយៈពេលជាង ៤ខែកន្លងមកហើយ ។...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្តល់បរិក្ខារការពារខ្លួនបន្ថែម ដល់ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ព្រមទាំងអ្នករស់រានមានជីវិត ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីឌ-១៩ ដោយសារតែលទ្ធភាពទទួលបាន...
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានសម្រេចផ្អាកដំណើរការ តូបលក់ដូរមួយចំនួន ក្នុងផ្សារព្រែកតាមាក់ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៨-២២ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីអាជីវករលក់គ្រឿងអលង្ការ (លក់មាស) ចំនួន២នាក់ ឆ្លងជំងឺកូវីដ-១៩ ។ តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល នាថ្ងៃទី៨ ខែមិថុនា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់ ក្នុងនោះស្រុកបាធាយ ០៦នាក់ ស្រុកព្រៃឈរ ០៥នាក់ ស្រុកចំការលើ ០១នាក់ ស្រុកជើងព្រៃ ០២នាក់ ស្រុកកងមាស ០៣នាក់ស្រុកស្រីសន្ធរ ០២នាក់ ស្រុកកំពង់សៀម...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧មិថុនានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ជាង១លាន៥សែននាក់ហើយ ដែលទទួល បានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ក្រោយពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជម្រុញឱ្យពន្លឿន នៃចាក់វ៉ាក់សាំងនេះ អោយបានលឿន និងបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាន នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ប្រភពពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ និងជាសះស្បើយចំនួន ១២០នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២ករណី បន្ថែមទៀត លើស្រ្តីជាម្ដាយនិងកូន ដែលបានធ្វើដំណើរពីខេត្តកណ្ដាល ។ ទន្ទឹមគ្នានេះ មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ករណី ដែលរកឃើញ នៅខេត្តកំពង់ចាម...