ភ្នំពេញ ៖ បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសការងារ ដល់ជនពិការ រួមទាំងបង្កើតយុទ្ធនាការ ប្រើប្រាស់ភាសាលើកទឹកចិត្ត ដោយមិនអនុញ្ញាត ឲ្យប្រើពាក្យអសុរស ប្រមាថ មាក់ងាយ និងរើសអើងពួកគេឡើយ ។ ក្នុងពិធីអបអរសាទរសន្និបាត បូកសរុបការអនុវត្តផែន...
ភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍ គណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាល ថ្នាក់ក្រោមជាតិ ចំនួន៤០២នាក់មកពី៤១ប្រទេស ទូទាំងពិភពលោក នៃសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ដែលកំពុងប្រារព្ធឡើង នៅសណ្ឋាគាររេស៊ីដង់ នាព្រឹកថ្ងៃទី៣ ខែធ្នូ...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះ បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្រូអាត លោក Damir Krsticevic និងសមភាគីអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បានឯកភាពគ្នាកាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំអឺរ៉ុប – ណាតូនៅឆ្នាំក្រោយនេះ។ កិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិ អ៊ឺរ៉ុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ និងទី៩ខែមិថុនា...
ភ្នំពេញ ៖ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតី ដឹកនាំបើកកិច្ចប្រជុំបូកសរុប វាយតម្លៃ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភចំពោះអ្នកស្លាប់ ក្នុងឧបទ្ទេវហេតុបាក់រលំអគារ សាលាឆាន់នៅខេត្តសៀមរាប ក្នុងម្នាក់ៗចំនួន២០លានរៀល និងរងរបួសចំនួន៣លានរៀល។ នេះបើតាមហ្វេសប៊ុក របស់រដ្ឋបាលសាលាខេត្តសៀមរាប ។ ការឧបត្ថម្ភ របស់សម្តេចនេះ ក្រោយពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាក់រលំអគារការដ្ឋាន...
បរទេស៖ សហរដ្ឋអាមេរិក នឹងមិនផ្តល់សំណង ដល់អូស្រ្តាលី ចំពោះយន្ដហោះចម្បាំង EA-18G Growler ដែលផលិត ដោយអាមេរិក ដែលបានឆាបឆេះ ក្នុងពេលធ្វើលំហាត់ សមយុទ្ធដោយសារបញ្ហា ម៉ាស៊ីននោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះឯកទេសនៃយន្ដហោះ F /...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញ ចូលរួម ក្នុងពិធីអបអរសាទ សន្និបាតបូកសរុបការ អនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព...
ភ្នំពេញ ៖ ក្រោយពីបានប្រារព្ធឡើង កម្មវិធីពិព័រណ៌ សៀវភៅ ចំនួន៧លើករួចមក ដោយទទួលជោគជ័យ មានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់យុវជន និងប្រជាពលរដ្ឋខ្មែរ នោះក្រុមគ្រួសារ នៃពិព័រណ៌សៀវភៅកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីប្រារព្ធម្តងទៀត ជាលើកទី៨ ក្រោមប្រធានបទ “ផ្តើមក្តីស្រមៃ ដែកាន់សៀវភៅ” ចាប់ពីថ្ងៃទី១៣-១៥ធ្នូ ចុងឆ្នាំនេះ នៅបណ្ណាល័យជាតិ ៕
ភ្នំពេញ៖ បាក់ស្រុតរលំសាលាឆាន់កំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់ ខណៈអាជ្ញាធរកំពុងអន្តរាគមន៍សង្រ្គោះ ។
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនី ដើម្បីអោយក្រុមហ៊ុនអ៊ីអេម សំណង់ អនុវត្តការងារអូសខ្សែ បញ្ជូនតង់ស្យុងមធ្យម MV ថ្មី ទៅភ្ជាប់ជាមួយនឹង ខ្សែបញ្ជូនតង់ស្យុងមធ្យម MV ដែលមានស្រាប់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចខាងក្រោម...