ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគម សហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា (CEMEA) បានបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនទី បង្ហាញផ្លូវឆ្ពោះទៅមុខ តាមផែនការ និងយុទ្ឋសាស្រ្តរបស់ខ្លួន ។ អ្វីដែលជាផែនការ យុទ្ឋសាស្រ្តរបស់ CEMEA គឺផ្តោតលើការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ ព័ត៌មាន ដែលមានភាពចម្រុះ ផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ លឿនរហ័ស ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ...
ភ្នំពេញ ៖ នាថ្ងៃទី២ ខែមេសានេះ កម្ពុជានិងចិន បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ កងទ័ពវីរជនចិន រក្សាសន្តិភាព នៅភូមិស្គន់ ខេត្តកំពង់ចាម ។ ឆ្នាំ២០២៤ គឺជាខួបគម្រប់ ៣១ឆ្នាំ នៃការលះបង់ជីវិត របស់យុទ្ធជនរក្សាសន្តិភាពចិន គឺលោក Chen Zhiguo និង Yu Shili...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តពង្រឹង ពង្រីកទំនាក់ទំនងជាមួយជប៉ុន ឲ្យកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ខណៈនៅថ្ងៃទី៣ មេសាស្អែកនេះ ព្រឹទ្ធសភា...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីបច្ចេកទេស និងមន្ត្រីសាធារណការ ត្រូវមានការសហការគ្នា ដើម្បីថែរក្សាការងារសុវត្ថិភាព ចរាចរណ៍តាមដងផ្លូវឲ្យបានល្អ ។ លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យ សមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ ដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយ ដ៏មានទម្ងន់ សម្រាប់អ្នកវិនិយោគជប៉ុន ចំពោះទំនុកចិត្ត មកកាន់ប្រទេសកម្ពុជា ។ប្រសាសន៍ របស់លោករដ្ឋមន្ត្រីបែបនេះ គឺក្នុងពេលដែលលោក បានចូលរួមជាអធិបតី...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃ២ មេសានេះ បានដាក់លិខិតលាឈប់ ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តំណែង ជាអនុប្រធានទី១ នៃព្រឹទ្ធសភា នីតិកាលទី៥ ៕
ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ជនបរទេសបីនាក់ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តនៅក្នុងទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាស្ទ្រីប ។ បន្ទាប់ពីទទួលបានរបាយការណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេត ជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើក និងដំណើរការ យុទ្ធនាការជិះកង់រៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំយុទ្ធនាការនេះ គឺស្របតាមគោលការណ៍ ណែនាំ ជាពិសេស...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត នៅថ្ងៃ៣០ មីនា បានលើក ឡើងថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១...