បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់នឹងផ្អាកភ្លាម នូវសកម្មភាពនានា ក្នុងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន នៅពេលដែលទណ្ឌកម្ម សហរដ្ឋអាមេរិកដកចេញ ហើយនេះជា គឺការបញ្ជាក់ជាថ្មី ស្តីពីគោលជំហររបស់ទីក្រុងតេអេរ៉ង់ លើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តារកិច្ចពិភាក្សាគ្នាឡើងវិញ។រដ្ឋបាលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានបញ្ជាក់ថា វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាបាល អ្នកជំងឺដែលឆ្លងមេរោគជំងឺកូវីដ១៩ បានឆ្លងមេរោគនេះ ហើយបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស កាចសាហាវនេះកើនដល់ ៨៣ នាក់ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ១៩ លោក...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមន្រ្តី យោធាមីយ៉ាន់ម៉ា ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតរបស់ប្រទេសនេះ ដោយប្រទេសកាណាដា ក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ទណ្ឌកម្មអង់គ្លេសផ្តោតលើរដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Mya Tun Oo រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក Soe Htut និងអនុរដ្ឋមន្រ្តីក្រសួង ការបរទេសលោកឧត្តមសេនីយ៍ឯក...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់នឹងឈប់អនុវត្តពិធីសារបន្ថែម នៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ប្រសិនបើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មិនត្រូវបានលុបចោល នៅប៉ុន្មានថ្ងៃខាងមុខនេះទេ ។ លោក Amir Abdollahian ជំនួយការពិសេស របស់វាគ្មិនសភាទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងថា ពេលវេលាកំណត់ សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាហត្ថលេខី...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរចារណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ នៅមិនទាន់បានដោះស្រាយ ឬសំណងអ្វីឡើយដល់ជនរងគ្រោះ ។ យប់មិញ ខ្ញុំបានទាក់ទងទៅមន្រ្តីនគរបាលនៅខេត្តបាត់ដំបង សុំអោយមានការទទួលខុសត្រូវ ដោះស្រាយជួយជនរងគ្រោះ ដែលពេលនេះ កំពុងសន្លប់ធំ (១៤ថ្ងៃមកហើយ) នៅមិនទាន់ដឹងខ្លួននៅឡើយ។...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស ប្រចាំកម្ពុជា-ឡាវនិងវៀតណាម បានប្តេជ្ញាចិត្តលើកស្ទួយ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Heather...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យ ប្រជាពលរដ្ឋអនុវត្តនូវ «គោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនឆ្នាំ២០២០-២០៣០»។ ក្នុងលិខិតរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញឲ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្ត យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ នៃចតុកោណទី៤...
បរទេស៖ ការសិក្សានៅមន្ទីរពិសោធន៍ បានបង្ហាញថា វីរុសដែលបំលែងខ្លួនថ្មី នៅអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយការការពារ អង្គបដិប្រាណពីវ៉ាក់សាំង Pfizer Inc / BioNTech SE ដោយ ២ ភាគ ៣ ហើយវាមិនច្បាស់ទេថា តើការចាក់វ៉ាក់សាំងនេះ នឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស ដែលបំលែងខ្លួនថ្មីនេះ ឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ថវិការហូតដល់ ២លានដុល្លារអូស្រ្តាលី ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការ នីតិវិធីច្បាប់ របស់សាលាក្តីខ្មែរក្រហម ។ ជាមួយគ្នានោះដែរ ក៏ដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍ ។ ការប្តេជ្ញាចិត្តថ្មីនេះធ្វើឡើង ផ្អែកលើការបរិច្ចាគមុនៗ ចំនួនជាង ៤០ លានដុល្លារអូស្រ្តាលី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តាំផ្ញើឲ្យក្រុមហ៊ុន ត្រូវអនុវត្តតាមបទដ្ឋាន បច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង ចំពោះការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១...