បរទេស៖ មុននេះ ទីបញ្ជាការកណ្តាលរបស់អាមេរិក បានចោទប្រកាន់ថា យន្តហោះគ្មានមនុស្សបើករបស់ក្រុមសកម្មប្រយុទ្ធ ហួធី ស្ទើរតែវាយប្រហារ ទៅលើកប៉ាល់ដឹកប្រេង Gabonese ដែលមានសមាជិកនាវិកឥណ្ឌា ២៥ នាក់ធ្វើដំណើរនៅ លើនោះ ដោយបានឆ្លងកាត់សមុទ្រក្រហមពីកំពង់ផែ Ust-Luga នៃសមុទ្របាល់ទិករបស់រុស្ស៊ី ហើយបាននិយាយថា នាវាចម្បាំងអាមេរិកត្រូវបានដាក់ពង្រាយដើម្បីឆ្លើយ តបទៅនឹងការការ ភ័យបារម្ភរបស់ក្រុមនាវា។ យោងតាមសារព័ត៌មាន Sputnik...
រ៉ាម៉ាឡា៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានបង្ហាញ ក្តីសង្ឃឹមរបស់លោកថា ថ្ងៃបុណ្យណូអែល ខាងមុខនេះ នឹងក្លាយជាកាលបរិច្ឆេទ សម្រាប់ការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ដែលនៅសល់នៃទឹកដី ដែលប៉ាឡេស្ទីន កាន់កាប់។ លោក អាបាស បានឲ្យដឹងនៅក្នុងសុន្ទរកថា ក្នុងឱកាសបុណ្យណូអែលថា “គ្មាននរណាម្នាក់ក្នុងចំណោម ប្រជាជនរបស់យើង ត្រូវបានរួចផុត ពីការវាយលុកនេះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណង ចងក្រងស្ថិតិមូលដ្ឋានគ្រឹះ...
ភ្នំពេញ ៖ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៤៦នាក់ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី ។ លោកថា ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង...
ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវឌ្ឍនភាព ការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែធ្នូ និងទិសដៅការងារបន្ត ដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល...
បរទេស ៖ ភ្នាក់ងារសហព័ន្ធ របស់សហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសរដ្ឋកាលីហ្វ័រញ៉ាម្នាក់ កាលពីថ្ងៃសុក្រពីបទគំរាមកំហែងបំផ្ទុះ “គ្រាប់បែកផ្ទុកវិទ្យុសកម្ម” នៅការិយាល័យទីស្នាក់ការ ទីភ្នាក់ងារ FBI ក្នុងទីក្រុង Los Angeles ។ នៅក្នុងសំបុត្រជាបន្តបន្ទាប់ ទៅកាន់ទីភ្នាក់ងារនេះ បុរសសង្ស័យនោះ បានប្រៀបធៀបខ្លួនឯង ទៅនឹង ‘Unabomber’ ជាជនដ៏ល្បីឈ្មោះ និងជាភេរវករអាមេរិក គឺ...
ហ្គាហ្សា ៖ ទូរទស្សន៍រដ្ឋប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន ៧០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ លោក Ashraf Al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងនៅពេល ដែលការវាយប្រហារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងប្រកាសថា បើមន្រ្តីក្រោមឱវាទរូបណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយ រត់គេចមិនចូលមកសារភាពនោះ គឺមិនទុកក្របខណ្ឌឡើយ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើង នៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤...
បរទេស ៖ នាយករដ្ឋមន្ត្រីស៊ែប៊ីលោកស្រី Ana Brnabiс បានសម្តែងការដឹងគុណ ចំពោះសេវាកម្មសន្តិសុខរុស្ស៊ី ដែលបានជូនដំណឹង ដល់រដ្ឋាភិបាលទីក្រុងបែលក្រាដ អំពីផែនការ នៃការធ្វើកុបកម្មនៅក្នុងរដ្ឋធានី បែលក្រាដ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមបាតុករគាំទ្រ លោកខាងលិចបានប៉ុនប៉ងទម្លុះចូល ទៅក្នុងអគាររដ្ឋាភិបាល ក្នុងទីក្រុង...
ដាម៉ាស់ ៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងស៊ីរី បានរារាំងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយ “អង្គការភេរវករ” នៅក្នុងតំបន់ជនបទនៃខេត្តអាឡេប៉ូ និងខេត្តហាម៉ា កាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អង្គភាពនៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតំបន់ជនបទបានការពារភូមិ និងទីប្រជុំជនប្រឆាំង នឹងការវាយលុកពីលើអាកាស ដោយបានបំផ្លាញយន្តហោះដ្រូនចំនួន ៧គ្រឿង។ ក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី ជាពិសេសនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសនាពេលថ្មីៗនេះ...