បរទេស៖ ពាណិជ្ជកម្មឆ្លងទ្វីបអឺរ៉ាស៊ី ប្រឈមមុខនឹងភាពតានតឹងថ្មី នៅពេលនេះ ដែលប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបិទនេះរំខានដល់ច្រករបៀងដែលជាធម្មតាមានចំណែក 90% នៃចរាចរដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន និងសហភាពអឺរ៉ុប, នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Politico ។ ក្រសួងការបរទេសប៉ូឡូញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។ លោក ស៊ុន...
ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីថ្លែងអំណរគុណ ចំពោះការខិតខំបំពេញការងារកន្លងមក ។ ក្នុងពិធីនោះ លោកក៏បានជូនពរមន្ត្រីរាជការទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព ពេលត្រឡប់ទៅលេងស្រុកកំណើត។ លោកក៏បានលើកឡើងពីវីរៈកងទ័ព ដែលកំពុងការពារជាតិមាតុភូមិពីសត្រូវ ហើយអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ ចូលរួមបួងសួងជូនពរ ទ័ពជួរមុខឱ្យទទួលបានជោគជ័យ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេថា ជំហររបស់កម្ពុជានៅតែដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។ ក្នុងឱកាសអនុញ្ញាត ឲ្យអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ បេក្ខជនប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាសម័យប្រឡង៖ ២៨ សីហា ២០២៥មានសរុបចំនួន ១២២ ៤៧៣ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងយុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនបាក់ឌុប ឆ្នាំ២០២៥ ជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមរំលឹកថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកព្រឹក ក្រសួងយុវជន និងកីឡា...
មណ្ឌលគិរីៈ នារដូវវស្សាក្នុងខែកញ្ញានេះ ភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃ បូករួមនិងជំនន់ទឹកភ្លៀងផងនោះ បានយាយីបំផ្លាញ គុណភាពផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា (ចំណុចត្រពាំងកំប្លោក) ខេត្តមណ្ឌលគិរី។ ភ្នាក់ងារដើមអម្ពិល នាព្រលឹមស្រាងៗថ្ងៃទី១៩ ខែកញ្ញានេះ បានផ្តិតយករូបភាព ដោយផ្ទាល់និងសង្កេតឃើញថា ផ្លូវក្រាលគ្រួសក្រហម ដែលជិះចូលតាមមូលដ្ឋាន កងទ័ពស្រុកកែវសីមា តភ្ជាប់ទៅទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា បានរងនូវការខូចខាតយ៉ាងដំណំ។ក្នុងនោះ...
កំពង់ចាម ៖ ដោយសារការខិតខំប្រឹងប្រែង បំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោម ឱវាទគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍ ទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២៤ កន្លងទៅ ។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើង នៅថ្ងៃទី ១៩...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកព្រឹក ក្រសួងយុវជន និងកីឡា នឹងបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២៥នេះ ទូទាំងប្រទេស នៅមណ្ឌលប្រឡង និងប្រកាសលើផេកផ្លូវការ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨...
ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លើសេចក្តីស្នើច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់ អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ។ ការឯកភាពនេះធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក៏មានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូបផងដែរ ។ លោកបណ្ឌិត នាង...