ម៉ារ៉ាកិច ៖ បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ លើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយ វិបត្តិតំបន់ហ្គាហ្សា នៅវេទិកាសហប្រតិបត្តិការអារ៉ាប់ -រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកិច ភាគខាងត្បូងប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលចូលរួម រួមទាំងលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា អ៊ីស្រាអែល “នឹងប្រយុទ្ធរហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់” ទោះបីជាមានការខិតខំប្រឹងប្រែងជាថ្មី ចំពោះកិច្ចព្រមព្រៀងផ្លាស់ប្តូរថ្មីរវាងភាគីជម្លោះទាំងពីរក៏ដោយ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ប្រាប់ស៊ីនហួថា កិច្ចពិភាក្សា ដែលសម្របសម្រួលដោយកាតា ក្នុងការសម្របសម្រួលជាមួយអាមេរិក បានបន្តឡើងវិញហើយ។ មន្ត្រីរូបនេះបានលើកឡើងថា “មិនទាន់មានសំណើជាក់លាក់ណាមួយ ត្រូវបានដាក់នៅលើតុនៅឡើយទេ” ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែល...
ម៉ូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិ ដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែត នាពេលថ្មីៗនេះ នឹងផ្តល់ឱ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងលើអឺរ៉ុបខាងជើង។ លោកស្រី Zakharova បានឲ្យដឹងថា “ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន នឹងមានការគ្រប់គ្រងយ៉ាងសំខាន់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ក្រសួងរ៉ែ និងថាមពល មិនត្រូវចេញអាជ្ញាបណ្ណបន្ថែមទៀត ដល់ការរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតឡើយ ។ ការប្រកាសដាក់បទបញ្ជា របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
បរទេស ៖ សារព័ត៌មាន Axios និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយលើកឡើងប្រភពពីមន្ត្រី និងអ្នកដែលដឹងអំពីការចរចា ដែលកំពុងបន្តថា ប្រទេស អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា របស់ខ្លួនក្នុងរយៈពេលខ្លីនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជាឲ្យអនុវត្តច្បាប់ ចំពោះអ្នកបើកបរទាំងឡាយណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់សុំគោលការណ៍ទេ គឺចាប់តែម្ដង បើតវ៉ាចាប់វ៉ៃខ្នោះតែម្តង ។ នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ សម្រាប់អ្នកសារព័ត៌មាន ព្រោះអាចនឹងឲ្យស្នាដៃខ្លួននៅមានបន្ត បើមិនដូច្នេះទេ អ្នកសារព័ត៌មាននោះ នឹងបាត់បង់ប្រជាប្រិយ៍ភាពជាមិនខាន ។ ក្នុងវេទិការនិពន្ធនាយកសារព័ត៌មាន លើកទី២០ ក្រោមប្រធានបទ៖ “វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន” នាព្រឹកថ្ងៃទី២១ ធ្នូ លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២១ ធ្នូ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំ សម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោមប្រធានបទ”បរិវត្តកម្មការអប់រំ វិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេច ដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣...