បរទេស ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅសប្ដាហ៍នេះថា យន្តហោះចម្បាំង របស់កងទ័ព អាកាសសហរដ្ឋអាមេរិក F-16 ចំនួន៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាត ដែនអាកាសរយៈពេល៤សប្ដាហ៍។ សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូបាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើង ដើម្បីរក្សាសន្តិសុខដែនអាកាសរបស់សម្ពន្ធមិត្ត។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។...
បរទេស ៖ មេទ័ពថ្មីរបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានប្តេជ្ញាដើម តាមមេទ័ពពីមុន ដែលបានប្រកាន់គោលជំហរ យ៉ាងរឹងមាំទប់ទល់ នឹងក្រុមប្រឆាំងរបបរាជានិយម ហើយលោកបានធ្វើការ សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ច ការពាររាជានិយម។ គួរបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ Narongpan Jittkaewtae ក្នុងដំណើររុះរើតំណែងយោធាប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកងទ័ព និងព្រះរាជវាំងរបស់ប្រទេសថៃ ប្រឈមមុខនឹងភាពលំបាក...
បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំ សម្រាប់សង្គ្រាមជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំ កងទ័ពនៅតាមតំបន់ឆ្នេរ ភាគខាងកើតប្រទេសនោះទេ ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្ក...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយពីជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA...
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ចូលរួមពិធីបិទការប្រកួតជើង ឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងប្រគល់ពានរង្វាន់នៅមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន ។...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា គម្រោងជំនួយមូលនិធិ របស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែក ការពារបេតិកភណ្ឌដ៏ស្រស់ ស្អាតនៅកម្ពុជា ស្ថិតនៅក្នុងភាពសុខដុមរមនាហុំព័ទ្ធ ទៅដោយព្រៃបៃតង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា លោក មិកាមិ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបានអូសចូល ក្នុងជម្លោះការទូត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះនៅខែក្រោយ ហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាល ទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយការបរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២២ ករណីថែមទៀត នៅថ្ងៃច័ន្ទ ដោយបានបង្កើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ៣ ៥៤៥នាក់ ចំណែក ចំនួនអ្នកស្លាប់ មិនមានការផ្លាស់ប្តូរទេគឺ ៥៩ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីសម្រេច បញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី ឲ្យមកបម្រើការងារ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។ សូមជម្រាបថា ការបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ...