ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា ចិនដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ឲ្យកម្ពុជា បង្ហាញឲ្យឃើញពីជំហានដំបូង នៃការស្រោចស្រង់វិស័យកាត់ដេរ ដើម្បីឆ្លើយតបទៅ នឹងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩។ សូមរំលឹកថានាពេលថ្មីៗនេះ នាវាដឹកជញ្ជូនរបស់ប្រទេសចិន ចំនួន៧គ្រឿង ដែលដឹកវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជា ជាបន្តបន្ទាប់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំក្បួនហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះ ឆ្ពោះទៅតម្កល់ នៅវត្តសារាវ័នតេជោ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹក។ តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះ គ្រប់ប្រភេទឆ្លងកាត់ចាប់...
បរទេស៖ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ អ្នកដែលនៅប្រទេសជប៉ុនកំពុងស្វែង រកប្រាក់ចំណេញពីការរីករាលដាល នៃជំងឺកូវីដ១៩ ដោយការលក់របាំងមុខ ឬម៉ាស់ នឹងត្រូវទទួលការផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩,៨០០ ដុល្លារ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ បានប្រកាសកាលពីថ្ងៃអង្គារថា...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ មួយចំនួន មានការភ័យខ្លាច ពីជំងឺកូវីត១៩ រហូតទៅដល់ទិញ របស់របរស្តុកទុកនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន បាននាំគ្នាផ្អើលភ័យខ្លាច ពីជំងឺកូវីដ១៩ តែអត់នាំគ្នាភ័យខ្លាច ពីជំងឺផ្លូវដង្ហើម ដែលក្នុង១ឆ្នាំ...
ហ្សឺណែវ៖ ទិន្នន័យរបស់អង្គការ សុខភាពពិភពលោក WHO បានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក ដោយសារវីរុសថ្មីកូរ៉ូណា បានកើនឡើងដល់ ៤.០០០ នាក់ក្នុងរយៈពេល ២ ខែចាប់តាំងពីការផ្ទុះឡើងដំបូង ត្រូវបានបញ្ជាក់នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន ៤.០១២ នាក់កើនឡើង ២០៣ នាក់ពីថ្ងៃមុនខណៈ ដែលចំនួនករណីឆ្លងសរុបមានចំនួន...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីកំពូលបានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងពិភាក្សាជាមួយកញ្ចប់សេដ្ឋកិច្ច ដែលរួមមានការបន្ធូ របន្ថយពន្ធប្រាក់បៀវត្ស ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយផលប៉ះពាល់ ពីការផ្ទុះឡើង នៃវីរុសកូរ៉ូណានេះ ។ ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលដែលទីផ្សារហិរញ្ញវត្ថុ នៅតែមានភាពមិនចុះសម្រុង នឹងការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែភាពមិនប្រាកដប្រជា នៅតែមាននៅលើថាតើសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយ ប្រជាធិបតេយ្យនឹងគាំទ្រវិធានការ...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងមហាផ្ទៃ» នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងលោក Franck Riester បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ។ លោក Riester ដែលត្រូវបានគេនិយាយថា មានសុខភាពល្អ និងសម្រាកនៅផ្ទះ ដោយយោងទៅតាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល Olivier Veran លោក Riester គាត់ បានចំណាយពេលជាច្រើនថ្ងៃ កាលពីសប្តាហ៍មុន នៅឯសភា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃអង្គារនេះថា ខ្លួនបានបង្កើនការប្រុង ប្រយ័ត្នក្នុងការប្រយុទ្ធ ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសថ្មីនេះ ដោយមានការរីករាលដាលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ នៅក្នុងទីក្រុងសេអ៊ូល ទោះបីជាល្បឿន នៃការឆ្លងថ្មីរាល់ថ្ងៃនៅតែបន្តធ្លាក់ចុះក៏ដោយ។ ករណីថ្មីចំនួន ១៣១ ដែលត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសមានដល់ ៧.៥១៣ នាក់នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ។ ករណីបន្ថែមនៅថ្ងៃច័ន្ទ...
ភ្នំពេញ ៖ មន្ទីរសុខាភិបាល ខេត្តសៀមរាប ឱ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ ជប៉ុនមាន ផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេ្តស ហើយបង្ហាញ ជាលទ្ធផលគឺអវិជ្ជមាន ។ បើយោងតាមការបញ្ជាក់ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់មន្ទីរសុខាភិបាលខេត្ត សៀមរាប នៅ ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះ បញ្ជាក់ទៀតថា...