បរទេស៖ តុលាការកំពូល របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍បានច្រានចោលសំណើរបស់លោក Donald Trump ក្នុងការបញ្ឈប់ការចេញ សាកក្រមនៅក្នុងតុលាការរដ្ឋញូវយ៉ក សម្រាប់ការកាត់ទោសប្រធានាធិបតី ជាប់ឆ្នោតរូបនេះ លើការចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលផ្តើមចេញពីប្រាក់បំបិទមាត់ ដែលបានបង់ទៅឱ្យតារាអាសអាភាស ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការ នៅក្នុងការសម្រេចចិត្ត...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំមួយកំពុងត្រូវ បានបង្កើតឡើងរវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
សេអ៊ូល ៖ ប្រធានសេវាសន្តិសុខ ប្រធានាធិបតី (PSS) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការប៉ះទង្គិច ឬការបង្ហូរឈាម មិនគួរកើតឡើងទេ នៅពេលដែលក្រុមអ្នកស៊ើប អង្កេតម្តងទៀតព្យាយាមឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទ ប្រកាន់លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក របស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ លោក Park...
ភ្នំពេញ៖ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិ វៀតណាមសរុបចំនួន ៣៥នាក់ (ស្រី១៤នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អនុវត្តទោសចប់) លួចស្នាក់នៅធ្វើការងារខុសច្បាប់...
ភ្នំពេញ៖ ព្រឹទ្ធសភានៃកម្ពុជា បានកំណត់យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការកំណត់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន...
បរទេស ៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំ ដែលបានលេបត្របាក់ទីក្រុង Los Angeles។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកទទួលបន្ទុកការស្លាប់នៅ Los Angeles County កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានប្រកាសអំពីចំនួនអ្នកស្លាប់ថ្មី ដែលបានកើនឡើងទ្វេដងពីរបាយការណ៍មុននេះ។...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២% ហើយគ្រោងដាក់ឱ្យដំណើរការបណ្ដោះអាសន្ន កំឡុងខែកញ្ញា។ តាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ...
បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានជំរុញអភិបាលរដ្ឋ California លោក Gavin Newsom ឱ្យលាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ ដោយលោក Donald Trump បានចោទថា គោលនយោបាយទឹក របស់គាត់បណ្តាលឱ្យមានគ្រោះមហន្តរាយនេះ។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមលការចេញផ្សាយ របស់ RT រដ្ឋសហភាពអឺរ៉ុបមួយចំនួនបានបន្តទិញបរិមាណឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី កាលពីឆ្នាំមុនក្នុងទំហំ ដ៏ច្រើនបំផុត មិនធ្លាប់មាន។ ការបញ្ជាទិញនេះត្រូវបានគេបាន គេមើលឃើញធ្វើឡើង បើទោះបីជាប្រទេសទាំងនោះធ្លាប់ បានសន្យាថានឹងបញ្ឈប់ការប្រើប្រាស់ ប្រេងឥន្ធនៈពីប្រទេស ដែលមានទណ្ឌកម្មនេះ ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៧ក៏ដោយ ។ ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់ នៃការនាំចូលឧស្ម័នតាមបំពង់ពីរុស្ស៊ី ដោយសារជម្លោះអ៊ុយក្រែន...