កូឡាឡាំពួរ ៖ កម្ពុជា-ថៃបានកំណត់យល់ព្រមជាពិសេសមួយទៀត នៅត្រង់ចំណុចទី៨គឺ រក្សាទំនាក់ទំនងទៀងទាត់ រវាងគ្រប់តំបន់កងទ័ព និងតំបន់ និងអង្គភាពយោធា នៅតាមព្រំដែននៃភាគីទាំងពីរ ។ ជាមួយគ្នានេះ ភាគីទាំងពីរត្រូវខិតខំដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ សម្រាប់កិច្ចព្រមព្រៀង ជាពិសេសនេះដែរ ដែលបានលើកឡើងក្នុងចំណុចទី៨ ក្នុងចំណោមទាំង១៣ចំណុចនេះ គឺភាគីទាំងពីរកោះ ប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC)...
ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស សារមន្ទីររំលឹក សង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន បានបើកធ្វើពិព័រណ៍ប្រធានបទ «ដើម្បីរំដោះប្រជាជាតិ និងសន្តិភាពពិភពលោក» ដែលមានរូបភាពចំនួន ១៥២៥ សន្លឹក និងវត្ថុបុរាណចំនួន ៣២៣៧ ដុំ ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយជាថ្មី នូវរយៈពេល ១៤ ឆ្នាំដ៏អស្ចារ្យដែលប្រជាជនចិន...
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរជាង៦០ម៉ឺននាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ។ លោក សុខ លូ បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី...
កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃកិច្ចប្រជុំGBC ត្រង់ចំណុចទី៧ ក្នុងចំណោមទាំង១៣ចំណុចបានកំណត់ថា ក្នុងករណីមានជម្លោះប្រដាប់អាវុធ ទោះចេតនា ឬអចេតនាក៏ដោយ កម្ពុជា-ថៃ ត្រូវតែពិគ្រោះយោបល់ភ្លាមៗ នៅថ្នាក់មូលដ្ឋាន តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់ ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកើនឡើង នៅតាមព្រំដែនទាំងមូល ព្រោះកាលណាជម្លោះអូសបន្លាយ នឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជនស៊ីវិល ទាហានទាំងសងខាង និងបង្កើនភាពតានតឹង ដោយហេតុនេះធ្វើឲ្យស្មុគស្មាញ...
កូឡាឡាំពួរ ៖ ក្នុងលទ្ធផល នៃការបញ្ចប់កិច្ចប្រជុំGBC នារសៀលថ្ងៃ៧ សីហា លើទឹកដីម៉ាឡេស៊ីថៃ យល់ព្រមគោរព តាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការព្យាបាលទាហាន ដែលត្រូវបានចាប់ខ្លួន រួមទាំងស្ថានភាពរស់នៅ ទីជម្រក អាហារ និងការថែទាំវេជ្ជសាស្រ្ត ក្នុងករណីមានរបួស ។ ក្នុងនោះប្រសិនបើភាគីម្ខាងចង់នាំយកទាហាន ឬជនស៊ីវិល ដែលរងរបួសរបស់ខ្លួន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ភាគីម្ខាងទៀតមកព្យាបាលនោះ...
កូឡាឡាំពួរ ៖ ភាគីទាំងសងខាងគឺកម្ពុជា-ថៃបានយល់ព្រមគ្នាថា នឹងមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង ។ នេះរាប់បញ្ចូលទាំងសកម្មភាពយោធា ដើម្បីចូលទៅក្នុងលំហអាកាស របស់ភាគីម្ខាងទៀត និងទឹកដី ឬទីតាំងនានា ។ ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា ក្នុងការបដិសេធមិនសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ឬបន្ទាយណាមួយលើសពីភាគីរបស់ខ្លួន៕
កូឡាឡាំពួរ ៖ កម្ពុជា-ថៃបានព្រមព្រៀងឯកភាពគ្នាថា នឹងមិនបង្កើនកងកំលាំង នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃទាំងមូល ព្រោះការពង្រឹងណាមួយ នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីដោះស្រាយស្ថានការណ៍ ៕
ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជានិងថៃ គឺភាគីទាំងពីរ យល់ព្រមរក្សាការដាក់ពង្រាយ កងទ័ពបច្ចុប្បន្ន ដោយមិនមានការចល័តទៅមុខទៀតឡើយ ជាពិសេសមិនត្រូវមានចលនាទ័ព រួមទាំងការដើរល្បាតឆ្ពោះ ទៅកាន់ទីតាំងភាគីម្ខាងទៀត ។ ការយល់ព្រមនេះ ខណៈបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការប្រព្រឹត្តទៅ ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញថា ទីតាំងវប្បធម៌ និងអរិយធម៌សំខាន់ៗ នៅក្នុងស្រុកបន្ទាយអំពិល និងតំបន់ជាំតែស្ថិតនៅ ខេត្តឧត្តរមានជ័យ និងព្រះវិហារបានរងការខូចខាតខ្លាំងពីការវាយប្រហាររបស់យោធាថៃ កាលពីពេលប្រយុទ្ធគ្នាចាប់ពីថ្ងៃ២៤ រហូតមកដល់ថ្ងៃ២៨ កក្កដា ។ ការបង្ហាញពីការខូចខាតរបស់ AVI នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់បេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹកចាប់ពីថ្ងៃ៣០ កក្កដា...