ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ភាពរឹងមាំក្នុងការបំពេញតួនាទី របស់មន្រ្តីសុខាភិបាល ធ្វើឲ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹង ការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃ ដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ បដិសេធមិនព្រមលក់ឱ្យ...
ភ្នំពេញ ៖ ក្នុងសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅកម្ពុជា នាថ្ងៃ១ កញ្ញា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងបាតុកម្មនាពេលថ្មីៗនេះ ដែលបានបន្តនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ដោយសង្កត់ធ្ងន់ថា រដ្ឋនឹងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ស្របតាមច្បាប់។ លោកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណបក្សនយោបាយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះសមាជិកសភារបស់ខ្លួន ដែលបានប្រព្រឹត្តិខុស រួមទាំងការដកសមាជិកភាព ប្រាក់ឧបត្ថម្ភ និងការបំពេញទស្សនកិច្ចការងារ...
កាប៊ុល៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅខេត្ត Kunar និង Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៦២២ នាក់ និង ១៥៥៥ នាក់ផ្សេងទៀតបានរងរបួស។ ចំនួនអ្នកស្លាប់នៅក្នុងខេត្ដ Kunar បានកើនឡើងដល់ ៦១០ នាក់ ដោយមនុស្ស ១៣០០ នាក់បានរងរបួស...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មាន របស់ពលករខ្មែរដែលមិនទាន់ មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន ។ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលប្រកាសថា សម្រាប់កម្មវិធី ផ្សាយផ្ទាល់ Press Briefing ឬបច្ចុប្បន្នភាពព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នឹងត្រូវសម្រាកជាបណ្តោះអាសន្ន ចាប់ពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។ ក្នុងករណីចាំបាច់ ដែលត្រូវបន្តធ្វើឡើងវិញ ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដំណឹងជាថ្មី។ សន្និសីទស្តីពីជម្លោះព្រំដែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានឲ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ” នៅពេលដែលសហរដ្ឋអាមេរិក បង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជិតដែនទឹករបស់ប្រទេសលោក។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ម៉ាឌូរ៉ូ បានហៅសហរដ្ឋអាមេរិកថា ជាទង្វើមិនសមហេតុផល និងជា “ការគំរាមកំហែងឧក្រិដ្ឋកម្មទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ចំណូលសរុប និងចំនួនភ្ញៀវទេសចរ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានសរុប ៣១,០៦៨,៧៤៣ ដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ។ ចំនួនភ្ញៀវទេសចរបរទេសសរុបមាន ៦៦៩,៦១៩...