ភ្នំពេញ ៖ ជាទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងឧស្សាហកម្ម ផលិតទឹកពិសា វីតាល់ជាផលិតផលដំបូងគេ នៅកម្ពុជា ដែលទទួល បានវិញ្ញាបនបត្រ បញ្ជាក់ផលិតផល គុណភាពខ្ពស់ និងសុវត្ថិភាពចំណីអាហារ ពីស្ថាប័ន NSF នៃសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ។ អបអរសាទរ ទឹកពិសាវីតាល់គ្រប់ចំណុះ មោទនភាពផលិតផលជាតិ គុណភាព និងសុវត្ថិភាព...
ភ្នំពេញ ៖ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាអគ្គនាយិកា នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ...
ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ជាឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ប្រទេសទីម័រឡេស្តេ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំគ្រប់អង្គភាពគយតាមច្រកព្រំដែនថៃទាំងអស់ ត្រូវទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ ចូលមកកម្ពុជា។ ការណែនាំនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ចូលកម្ពុជា ដោយផ្អាកការនាំចូលជាបណ្ដោះអាសន្នសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របី ពីប្រទេសថៃ។...
បរទេស៖ ប្រទេសប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌាបានបាញ់មីស៊ីល ទៅកាន់មូលដ្ឋានទ័ពអាកាស ចំនួនបីក្នុងប្រទេស ប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ប៉ុន្តែមីស៊ីលភាគ ច្រើនត្រូវបានស្ទាក់ចាប់ ហើយការវាយប្រហារ សងសឹកទៅលើប្រទេសឥណ្ឌា កំពុងដំណើរការ។ វាជាការកើនឡើងភាពតានតឹង ចុងក្រោយបង្អស់ នៅក្នុងជម្លោះដែលបង្កឡើង ដោយការសម្លាប់រង្គាលកាលពីខែមុន ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥...
បរទេស៖ សារព័ត៌មាន New York Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ ដកស្រង់ប្រភពដែលដឹង អំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងគិតគូរផែនការកាត់ បន្ថយពន្ធដ៏ធំ ដែលបានដាក់ពីមុនមកលើទំនិញដែលនាំចូលពីប្រទេសចិន។ វិធានការនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលជាធរមានភ្លាមៗនៅសប្តាហ៍ក្រោយ ហើយនៅតែជាធរមាន ក្នុងអំឡុងពេលកិច្ចចរចា ពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំ នៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជា គ្រឿងឥស្សរិយយស ខ្ពស់បំផុតដែល សម្តេច ទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាព សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ភាគីកម្ពុជា-ថៃនៅតែឯកភាពគ្នា ជាស្មារតីមិត្តភាពដដែល ដោយភាគីទាំងពីរ នៅតែរក្សាការឈរជើង ជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់ ។ ការលើកឡើងនេះ បន្ទាប់ពីមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យ របស់កម្ពុជា ។ការចោទប្រកាន់នេះ ត្រូវបានក្រសួង...
ភ្នំពេញ ៖ ថ្លែងចេញពីរាជធានីឌីលី ប្រទេសទីម័រឡេស្តេ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានរំលឹកពីការឲ្យតម្លៃមិត្តដែកថែបចិនថា រាល់ការផ្តល់ជំនួយអភិវឌ្ឍន៍នានាមកកាន់កម្ពុជា ចិនមិនដែលដាក់សម្ពាធ ឬលក្ខខណ្ឌណាមួយឲ្យកម្ពុជា ធ្វើតាមការចង់បានរបស់ខ្លួននោះទេ ខុសពីប្រទេសមួយចំនួន បានបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះ ។ ក្នុងឱកាសអញ្ជើញថ្លែងបាឋកថាប្រធានបទ៖ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីប៉ាគីស្ថាន លោក Mohammad Ishaq Dar បានពិភាក្សាគ្នាអំពីការអភិវឌ្ឍន៍ សន្តិសុខចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងត្បូង ចំពេលមានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ដើម្បីពិគ្រោះយោបល់ជាមួយមន្ត្រីជាន់ខ្ពស់ឥណ្ឌា...