ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វេីមាតុភូមិនិវត្តន៍វិញ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃប៉ះទង្កិច រវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មាន បានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មាន ផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក ក្នុងរកឃើញជាង៩០ករណីជាព័ត៌មានក្លែងក្លាយ។ បើតាមលោក ទេព អស្នារិទ្ធ នាថ្ងៃ១១ មិថុនា ក្នុងចំណោមព័ត៌មានក្លែងក្លាយជាង៩០ករណីនេះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចែករំលែកព័ត៌មានសំខាន់ៗ អំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលចុះសួរសុខទុក្ខនគរបាលការពារ ព្រំដែន នៅតំបន់មុំបី នាព្រឹកថ្ងៃ១១ មិថុនា រដ្ឋមន្រ្តីមហាផ្ទៃ បានលើកឡើងថា ក្នុងស្ថានភាពប្រែប្រួលគ្រប់...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹងបណ្ដាលឲ្យលោកនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់ នៅក្រុងបាវិត ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិ លេខ១ចន្លោះគីឡូម៉ែត្រ១៥០-១៥១ស្ថិត ក្នុងភូមិ កំពោតប្រស់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ...
ព្រះវិហារ ៖ ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ, នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាល ការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតប ប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ...
កំពង់ធំ : នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ នឹងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ១១ មិថុនា ម៉ោងនៅកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យក្នុងការចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង ៕
បរទេស ៖ ប្រទេសរុស្ស៊ីអាចវាយប្រហារបណ្តាប្រទេស របស់អង្គការណាតូ បន្ទាប់ពីជម្លោះអ៊ុយក្រែនបានបញ្ចប់ នេះបើយោងតាមការអ្វីដែលលោក Bruno Kahl ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស អាល្លឺម៉ង់ហៅកាត់ថាBND បានអះអាងខណៈ ដែលការពារការជំរុញជំរុញ ការចំណាយលើវិស័យការពារជាតិ។ Kahl បានឆ្លើយតបនៅពេល ត្រូវបានសួរថាហេតុអ្វីបានជាជនជាតិអាល្លឺម៉ង់គួរតែយល់ព្រមទទួលយក បំណុលបន្ថែមដើម្បីជួយផ្តល់ មូលនិធិដល់កម្មវិធីជួសជុលឡើងវិញ នោះ លោកបានបញ្ជាក់ថាយើងមានទំនុកចិត្ត និងមានទិន្នន័យចារកម្មថាអ៊ុយក្រែន គ្រាន់តែជាជំហានមួយនៅលើផ្លូវរបស់រុស្ស៊ី...
ព្រុចសែល៖ សហភាពអឺរ៉ុប បានប្រកាសកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយថាការវាយប្រហារប្រចាំថ្ងៃរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែនបង្ហាញថា ប្រទេសរុស្សី មិនចាប់អារម្មណ៍នឹងសន្តិភាពនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះក៏ដោយ។ កញ្ចប់ថ្មីដែលជាកញ្ចប់ទី ១៨ ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពាន ដោយមិនបង្កហេតុពេញលក្ខណៈរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនក្នុងឆ្នាំ ២០២២ ត្រូវបានរចនាឡើងដើម្បីកំណត់ គោលដៅបន្ថែមទៀតចំពោះលទ្ធភាព របស់វិមានក្រឹមឡាំង ក្នុងការរកប្រាក់ពី ផលិតកម្មប្រេង និងឧស្ម័នរបស់ខ្លួន។ សំណើនេះរួមមានការបញ្ចុះ...