ក្រុងគែរៈ អ៊ីរ៉ង់ អេហ្ស៊ីប អាល់ហ្សេរី និងតួកគី បានជំរុញឱ្យឥណ្ឌា និង ប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាព តានតឹង ដែលកំពុងកើនឡើង របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃភាពតានតឹងនាពេលថ្មីៗនេះរវាងឥណ្ឌា...
បរទេស៖ មហាសេដ្ឋីនBill Gates បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ស្ទើរតែទាំងស្រុងរបស់គាត់ ក្នុងរយៈពេលពីរ ទសវត្សរ៍ខាងមុខ ហើយបាននិយាយថា ប្រជាជនក្រីក្របំផុត របស់ពិភពលោក នឹងទទួលបានប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយៈមូលនិធិរបស់លោក ក្នុងដែលរដ្ឋាភិបាលទូទាំងពិភពលោក កំពុងកាត់បន្ថយជំនួយអន្តរជាតិ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ...
ភ្នំពេញ ៖ លោក ចូហ្សេ រ៉ាមូស ហូតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺជាឥស្សរជនជាន់ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលលះបង់យ៉ាងធំធេងក្នុងការស្វែងរកសន្តិភាព។ នាឱកាសដំណើរអញ្ជើញទស្សនកិច្ចជាផ្លូវរដ្ឋរបស់សម្តេចតេជោ នៅទីម័រឡេស្តេរយៈពេល២ថ្ងៃពីថ្ងៃ៧-៨ឧសភា លោក ចូហ្សេ រ៉ាមូស ហូតា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាយ៉ាងប្លែកអស្ចារ្យ តាមរយៈលោកផ្ទាល់ជាអ្នកបើករថយន្តជូនសម្តេចពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានផ្តល់ការពន្យល់ ឆ្លើយតបទៅនឹងការលើកឡើង និងការចង់ដឹងរបស់មហាជន អំពីតួនាទីភារកិច្ច ព្រមទាំងសមត្ថកិច្ចទទួលពាក្យប្ដឹង និងការចាត់ការបណ្ដឹង របស់បុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអាណាព្យាបាលថ្នាក់ជាតិ ដែលគ្រប់គ្រងលើ នគរបាលទូទាំងប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យជាក់ស្តែង វឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋកូរ៉េ ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងការមិនសប្បាយចិត្ត ចំពោះល្បឿន នៃការចរចាររវាងអាមេរិក ជាមួយរុស្ស៊ី និងអ៊ុយក្រែន ទាក់ទងនឹងជម្លោះបច្ចុប្បន្ន ដោយបញ្ជាក់ថា ការសម្រេចចិត្តចាំបាច់ត្រូវសម្រេច ក្នុងពេលឆាប់ៗ នេះ។ យោងតាមអនុប្រធានាធិបតីអាមេរិកលោក J.D. Vance បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការទាមទាររបស់រុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់រដ្ឋាភិបាលអាមេរិកឱ្យ នៅឱ្យឆ្ងាយ ពីនយោបាយក្នុងស្រុក របស់ប្រទេសរបស់ខ្លួន។ការលើកឡើងនេះបន្ទាប់ពីមន្ត្រីរដ្ឋបាល Trump បានរិះគន់ការចាត់ តាំងគណបក្សធំទីពីររបស់អាល្លឺម៉ង់ Alternative for Germany (AfD) ជាអង្គការ ជ្រុលនិយម ។ បន្ទាប់ពីការផ្លាស់ប្តូរកាលពីសប្តាហ៍មុន...
បរទេស៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដោយឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីបុណ្យរំលឹកទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន...
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលការចរចារ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងដោយយុត្តិធម៌។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់...