ភ្នំពេញ ៖ ដើម្បីបង្កបរិយាកាសរីករាយ នៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភា នៅព្រឹកថ្ងៃទី៣ មិថុនា នេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសមាជបានលើកឡើង ក្នុងន័យកំប្លែងលេងសើចថា នៅថ្ងៃណាមួយដែលជាឱកាសល្អ សម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ លោក ជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដោយការរំលឹកពីអតីតកាល ដែលសម្តេច និងក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានចុះជួយអន្តរាគមន៍ស្រូវ របស់ប្រជាកសិកររហូតបានទទួលទិន្នផលល្អ គួរឲ្យកត់សម្គាល់ផងនោះ ក៏រំលឹកអំពីពាក្យស្លោកមួយឃ្លាដែរថា “សម្តេចទៅជិតទឹកពេញប្រឡាយ សម្តេចទៅឆ្ងាយប្រឡាយអត់ទឹក” ។ ការគាស់រំលឹកអំពីការចុះសង្រ្គោះស្រូវ របស់កសិករនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ភ្នំពេញ ៖ យោងតាមញត្តិគាំទ្រ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងលើយន្តការដោះស្រាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអនុម័តគាំទ្រ លើសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ក្នុងអង្គសមាជរដ្ឋសភា...
ភ្នំពេញ ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ លើកកម្ពស់កិច្ចគាំពារបរិស្ថាន និងធានាឱ្យបាន នូវភាពជោគជ័យរបស់ COP30 សម្រាប់អនាគតប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្តិភាព នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥...
អ៊ីស្ដង់ប៊ុល ៖ គណៈប្រតិភូអ៊ុយក្រែន និង រុស្ស៊ី បានធ្វើឱ្យមានវឌ្ឍនភាពតិចតួច ប៉ុន្តែជាក់ស្តែង នៅក្នុងកិច្ចចរចា សន្តិភាពជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទ ដោយបង្កើនក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការបន្ធូរបន្ថយអរិភាព តាមរយៈវិធានការមនុស្សធម៌ ដែលបានពង្រីក រួមទាំងការផ្លាស់ប្តូរអ្នកទោស ទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ សម័យប្រជុំប្រហែល ៩០ នាទី បានកត់សម្គាល់ជុំទីពីរនៃការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។...
តេអេរ៉ង់ ៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងបដិសេធសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយចាត់ទុកវាថា “មិនមានតុល្យភាព” បន្ទាប់ពីការចរចា ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។ រដ្ឋបាលអាមេរិករបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi បានឲ្យដឹងកាលពីថ្ងៃសៅរ៍ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X...
កំពង់ធំ: នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានដឹកនាំសហការី នៃថ្នាក់ដឹកនាំខេត្ត អញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ណែនាំ និងប្រគល់ភារកិច្ចមួយចំនួន ព្រមទាំងបានឧបត្ថម្ភនៅអង្ករចំនួន ១០តោន អង្រឹងមានមុង សម្រាប់កងទ័ពចំនួន២០០ អង្រឹង...
កំពង់ធំ: ដោយមានអនុសាសន៍ណែនាំពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចាត់លោក ងួន រាសីអភិបាលរងខេត្ត និងលោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពង់ធំ អមដោយក្រុមការងារមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានសហការជាមួយមន្ទីរពាណិជ្ជកម្ម...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកគោល នយោបាយសាមញ្ញបំផុត ក្នុងការជួយជំរុញបន្ថែមទៀត ក្នុងវិស័យកសិកម្ម ។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចអន្តរាគមន៍ នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ មិថុនា ។ សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល បានកំណត់គោលនយោបាយ សាមញ្ញចំនួន៤ចំណុចសម្រាប់ជំរុញការអនុវត្តគឺទី១-គោលនយោ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះ នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ...