ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជា ទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូក នៅលើពិភពលោក»។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងឱកាសជួបសម្ដែងការគួសមនិងពិភាក្សា ការងារជាមួយក្រសួងបរិស្ថាន នៅថ្ងៃទី២៦...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីលោក Vladimir Putin បាននិយាយថា មនុស្សមួយចំនួន នៅលោកខាងលិច មិនយល់ពីប្រទេសរុស្ស៊ីទេ ប៉ុន្តែការពិតនោះមិនបានរារាំង ដល់ការអភិវឌ្ឍន៍ របស់ប្រទេសនោះទេ។ ប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់ទាំងនោះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំមួយ nS ក្រុមប្រឹក្សាភិបាល នៃចលនាទីមួយ ដែលជាអង្គការរុស្ស៊ី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសស៊ុយអែត គ្រោងនឹងបង្កើនការចំណាយ លើវិស័យការពារជាតិ របស់ខ្លួនចំនួន៣០០ពាន់លាន kronor ស៊ុយអែត ឬត្រូវជា២៩,៨ ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០៣៥ និងមានបំណងបង្កើន ការចំណាយលើវិស័យការពារជាតិ ដល់៣,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ ២០៣០ ។...
ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ពុំមានការស្រាវជ្រាវ ណាមួយរកឃើញថា ការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ ជួយព្យាបាលអ្នកជំងឺ កាត់ប្រម៉ាត់នោះទេ ។ ការលើកឡើង របស់មន្ទីរសុខាភិបាលភ្នំពេញនេះ បន្ទាប់ពីឃើញមានវិដេអូ របស់ស្រ្តីម្នាក់លើកឡើងថា ខ្លួនមានការអាការៈធម្មតា ក្រោយការកាត់ប្រម៉ាត់ ជិត២ឆ្នាំ ដោយសារការលេបប្រម៉ាត់ ទាកាប៉ាស្រស់ៗ។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរ...
បរទេស៖ បើយោងតាមតួលេខ ឧស្សាហកម្មផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ការលក់របស់ ក្រុមហ៊ុន Tesla នៅអឺរ៉ុបបានធ្លាក់ ចុះក្នុងរយៈពេលពីរខែ ដំបូងនៃឆ្នាំនេះ ។ យោងតាមគេហទំព័រ Business Insider ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិត...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ កងទ័ពជើងទឹក បានអនុញ្ញាតឱ្យ នាយការិយាល័យ អនុព័ន្ធយោធា សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាទីបញ្ជាការដ្ឋាន កងទ័ពជើងទឹកជ្រោយចង្វារនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ លោក Algernon YAU បានជំរាបជូនប្រតិភូ សុខាភិបាលកម្ពុជា អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល និងគណៈប្រតិភូក្នុងឱកាសបំពេញ ទស្សនកិច្ចនៅទី ក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃបញ្ចប់នាថ្ងៃ២៦ មីនា បានអញ្ជើញទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយ នៃក្រុងហុងកុង Synco Hong Kong Ltd.និងតំបន់សំខាន់មួយចំនួនទៀត ។ ទស្សនកិច្ចនេះ...
រីយ៉ាដ៖ ការចរចាកម្រិតបច្ចេកទេសរយៈពេល ៣ថ្ងៃ ស្តីពីព័ត៌មានលម្អិតនៃបទឈប់បាញ់ដែ លមានសក្តានុពលក្នុង ប្រទេសអ៊ុយក្រែនបានបញ្ចប់នៅថ្ងៃអង្គារម្សិលមិញនេះ ដោយគ្មានសេចក្តី ថ្លែងការណ៍រួមផ្លូវការ មួយត្រូវបានឈាន ដល់ឡើយ ខណៈដែលភាគី ដែលចូលរួមបាន ផ្តល់ការវាយតម្លៃផ្ទុយគ្នាខ្លះនៃកិច្ចចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។ អន្តរកម្មប៉ារ៉ាឡែលដ៏ខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងគណៈប្រតិភូមកពីអ៊ុយក្រែន និងរុស្ស៊ីនៅលើតុចរចា រួមទាំងរយៈពេល ១២ ម៉ោងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី...