ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន ស្ថានភាពអ្នកគាំទ្រ របស់អតីតគណបក្សសង្រ្គោះជាតិ ប្រៀបបីដូចជាចង្កៀង ជិតអស់ប្រេងទៅហើយ ។ លោកប៉ែន បូណា បានថ្លែងអះអាង ពីអ្នកគាំទ្រ របស់អតីតបក្សប្រឆាំងជិតអស់ប្រេងនេះ ដោយសារលោកមើលឃើញពីករណីបាតុកម្មនៅប្រទេសកូរ៉េ ដែលមានអ្នកខ្លះអួតអាងថា មានមហាជន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីកាសែត Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា មេដឹកនាំនៃបណ្តាប្រទេស សហភាពអឺរ៉ុប កំពុង មានអារម្មណ៍ភ័យញាប់ញ័រ មុនពេលការសន្ទនា តាមទូរស័ព្ទនៅថ្ងៃអង្គារ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អាមេរិកលោក Donald Trump...
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា មណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តី...
ភ្នំពេញ៖ នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ...
ភ្នំពេញ ៖ ព្រះនាងនរោត្តម ជេនណា ដែលត្រូវបានមហាជន គ្រប់ស្រទាបវណ្ណៈគោរព និងកោតសរសើរ ពីទេព កោសល ផ្នែកសិល្បៈ ចំណេះដឹងពេលនេះ បានក្លាយជាទូតសុឆន្ទៈ ក្រុមហ៊ុនរថយន្តដ៏ល្បី របស់ចិនម៉ាក ZEEKR ។ មានព្រះបន្ទូលក្នុងពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងទូតសុឆន្ទៈ របស់ក្រុមហ៊ុន ONEROAD GROUP នារសៀលថ្ងៃទី១៨...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភ ចំពោះការគំរាមកំហែងរបស់ក្រុមឧទ្ទាមហ៊ូទី ក្នុងការបន្តការវាយ ប្រហារលើនាវានៅ សមុទ្រក្រហម បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើក្រុមនេះ ក្នុងប្រទេសយេម៉ែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Republic Airways លោក Bryan Bedford ដើម្បីដឹកនាំរដ្ឋបាល អាកាសចរណ៍សហព័ន្ធ (FAA) បន្ទាប់ពីមានការ ប៉ះទង្គិចគ្នា នៅកណ្តាលអាកាសដ៏សាហាវរវាងឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះដឹកអ្នកដំណើរ។ លោក ត្រាំ...
កំពង់ធំ: កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវារៈនីយ៍ ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំង អន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការ ជាមួយកងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើត មានឡើង នៅក្នុងលំហរបឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ...