អាតែន ៖ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានឲ្យដឹងថា ប្រទេសក្រិច បានស្ថិតនៅក្នុងគ្រាទប់ទល់នឹងអាកាសធាតុសើម ដែលបង្កឡើងដោយព្យុះឈ្មោះ Elena គិតចាប់តាំងពីថ្ងៃបុណ្យណូអែល ដែលបានបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ និងមានគ្រោះទឹកជំនន់កើតឡើងនៅទូទាំងប្រទេស ។ នៅក្នុងក្រុងតែន អ្នកស្រុករស់នៅជាយក្រុង ភាគខាងជើង និងខាងត្បូងជាច្រើននាក់បានភ្ញាក់ចាប់ពីព្រលឹមថ្ងៃព្រហស្បតិ៍ ដោយសារមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កការជន់លិចផ្ទះរាប់សិបខ្នង និងខ្យល់បានបោកបក់ផាត់រថយន្ត ។ កងពន្លត់អគ្គីភ័យបានទទួលទូរស័ព្ទយ៉ាងតិចបំផុត៤០ដង ដើម្បីបូមទឹក...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយក កម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសំណេះសំណាល និវសួរសុខទុក្ខ ជាមួយលោកស្រី ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ...
ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ...
ម៉ូស្គូ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរារាំងផែនការធ្វើឃាតជាច្រើន ដែលសម្របសម្រួល ដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី។ FSB បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ី បួននាក់ដែលជាប់ពាក់ព័ន្ធនឹងផែនការ ធ្វើឃាតប្រឆាំងនឹងមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេត្រូវបានឃុំខ្លួន។ ពលរដ្ឋម្នាក់ ដែលត្រូវបានជ្រើសរើស ដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានទៅដល់ទីក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើសកម្មភាពភេរវករដោយដាំគ្រឿងផ្ទុះ ដែលក្លែងធ្វើជា Power...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យ អនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៥០ មេហ្គាវ៉ុលអំពែ ភ្ជាប់លើខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីឧត្តុង្គ ទៅអនុស្ថានីយអគ្គិសនីកំពង់ចាម ស្ថិតនៅក្បែរនឹងទីប្រជុំជនស្គន់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមលោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយា របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ក្នុងការកសាងវត្តធំ ជាងគេមួយកន្លែង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា បានបញ្ជាក់អះអាងសារជាថ្មីម្ដងទៀតថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការបញ្ជាក់អះអាងសារជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ អនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple...
ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្តីបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan...
ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ីបផលអាមេរិក (Ripple Inc) បានបង្ហាញពីបំណងក្នុងការស្វែងរក នូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិ តម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែក ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងពី លោក Chris Larsen...