ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ ដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីរាជការ ក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។...
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានណែនាំឲ្យស្នងការនគរបាលខេត្ត បង្កើតកម្លាំងពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើស តាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាព ភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម ។ ក្រសួងការងារគូសបញ្ជាក់បន្ថែមថា នៅខែមេសា ឆ្នាំ២០២៥ នឹងមានការចែកពាក្យប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣...
ភ្នំពេញ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការ របស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រមានភាព ល្អប្រសើរ។ កម្មករនិយោជិត និងថៅកែ មានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ ពេញលេញស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។...
ភ្នំពេញ ៖ វត្តមានរបស់នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) បានចូលសំចតហើយ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ចំពោះការចូលចតក្នុងដំណើរទស្សនកិច្ចនេះ នឹងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់មន្ដ្រីពន្ធនាគារថា ក្នុងពេលអាកាសធាតុត្រជាក់ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ជាពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ។ ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម...
កំពង់ធំ ៖ រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីតម្លៃរាប លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ឯ.ក និងអភិវឌ្ឍន៍គម្រោងវិនិយោគដោយ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង...
ភ្នំពេញ ៖ ត្រឹមរយៈពេល២សប្ដាហ៍នៃខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីពាក់ព័ន្ធបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពយ៉ាងសកម្ម ដោយរៀបចំបានចំនួន៥,៩៧៧លើកនៅទូទាំងប្រទេស និងមានអ្នកចូលរួមប្រមាណ២៥៥,៥២៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ឱ្យដឹងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយទាំងនោះ ភាគច្រើនបានធ្វើឡើងនៅតាមវេទិកាសាធារណៈ និងកម្មវិធីជួបជុំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមានការចូលរួមផ្សព្វផ្សាយទាំងពីថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចក្រានេះ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសម្អាតផ្ទះឱ្យបានស្អាត មានអនាម័យ ទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។ លោកបណ្ឌិត អ៊ាង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ Steel Cover Manhole ខ្សែបញ្ជូនក្រោមដីតង់ស្យុងខ្ពស់, Name Plate &...