ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួង បរិស្ថាន ដើម្បីអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ តាមរយៈសារាចររបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាព...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការនគរបាលជាតិបានផ្សាយថា អគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មួយកន្លែងដែលស្ថិតនៅភូមិ កប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៩:៤២ រហូតមកដល់ម៉ោងជាង១០យប់នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ មិនទាន់រលត់នោះទេ កងកម្លាំងមានសមត្ថកិច្ចកំពុងចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ៕
កាណាដា ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យទាំងប្រាំពីរ បានព្រមព្រៀងគ្នាលើភាសាតឹងតែងសំដៅលើសកម្មភាពដែនសមុទ្រដ៏គឃ្លើនរបស់ចិន ហើយបានព្រមានរុស្ស៊ីថា ខ្លួននឹងប្រឈមមុខ នឹងការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើខ្លួនមិនយល់ព្រមលើ បទឈប់បាញ់ភ្លាមៗលើ “លក្ខខណ្ឌស្មើគ្នា” ជាមួយអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេក្នុងសប្តាហ៍នេះនៅទីក្រុងរមណីយដ្ឋាន La Malbaie របស់ប្រទេសកាណាដា រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ “ការរៀបចំសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្ត” សម្រាប់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះការពារបូរណភាពទឹកដី...
ភ្នំពេញ៖ ស្ពានហាលផ្នែកខាងកើត របស់ប្រាសាទបេងមាលា កំពុងប្រែក្លាយពីស្ថានភាព ដួលរលំបាក់បែកទ្រុឌទ្រោម ប្រែជារឹងមាំឡើងវិញ ជាបន្តបន្ទាប់ដោយក្រុម អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេលជួសជុល ប្រមាណ១០ខែមកហើយ ដែលប្រើប្រាស់ថវិកា នៃមូលនិធិកិច្ចសហប្រតិបត្តិការ ពិសេសមេគង្គ-ឡានឆាង ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «រយៈពេល១០ខែមកនេះ...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ តាមរយៈជំនួបដែលធ្វើឡើង...
រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោល ការផ្សព្វផ្សាយ លើបណ្តាញសង្គម របស់វិទ្យុអាសុីសេរី(RFA Khmer) ពាក់ព័ន្ធនឹងការរៀបចំតំបន់អន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់ ÷
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានឲ្យដឹងថា ប្រទេសកាណាដា បានស្នើសុំការពិគ្រោះយោបល់ វិវាទរបស់ WTO ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការយកពន្ធ ដែលអាមេរិក ដាក់លើផលិតផលដែក និងអាលុយមីញ៉ូមមួយចំនួន ពីប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ WTO បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា វិធានការដែលបញ្ចប់ការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ៊ុយក្រែននឹងរក្សាច្បាប់អាជ្ញាសឹក ហើយនឹងមិនរៀបចំការបោះឆ្នោត ប្រធានាធិបតី បើទោះបីជាបទឈប់បាញ់ ជាមួយរុស្ស៊ីត្រូវបានបង្កើត ឡើងក៏ដោយ។ ការលើកឡើងនេះធ្វើឡើង ដោយលោក Mikhail Podoliak ទីប្រឹក្សាមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់កាសែតអ៊ីតាលី la Repubblica...
កំពង់ស្ពឺ៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ត្រូវបានសាខាមូលនិធិជំនួយសង្គម ម.ជ.ជ សហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពងស្ពឺ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។នាំយកមកប្រគល់ជូនដល់គ្រួសារ សពអតីតយុទ្ធជនចំនួន២១គ្រួសារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥មន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ។ លោក លុយ ហាក់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថាក្រុម គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធី បើកប្រាក់ឧបត្ថម្ភគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធន និវត្តន៍សម្រាប់ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលីមរណៈបង្ករស្លាប់...